កាសែតឥណ្ឌូនេស៊ីបានផ្សាយថា ប្រទេសនេះគួរតែសិក្សាបន្ថែមអំពីបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ប្រទេសវៀតណាម

(VOVWORLD) - កាសែត Jakarta Post ចេញផ្សាយកាលពីថ្ងៃទី ២៨ ខែធ្នូ បានមានអត្ថបទមួយក្រោមចំណងជើងថា “ ការរៀនសូត្រពីវិធីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩របស់វៀតណាម” ដែលក្នុងនោះបានបង្ហាញថាបណ្តាប្រទេសនានាគួរតែសិក្សាបន្ថែមទៀតអំពីវិធីគ្រប់គ្រងជំងឺរាតត្បាតសកលរបស់វៀតណាម។
កាសែតឥណ្ឌូនេស៊ីបានផ្សាយថា ប្រទេសនេះគួរតែសិក្សាបន្ថែមអំពីបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ប្រទេសវៀតណាម - ảnh 1ការធ្វើតេស្តសំណាកដើម្បីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នៅវៀតណាម (រូបថត៖ VNA)

នៅក្នុងអត្ថបទនេះ អ្នកកាសែតដ៏ល្បីល្បាញរបស់ឥណ្ឌូនេស៊ី លោក Veeramalla Anjaiah បានឲ្យដឹងថាដោយមានចំនួនប្រជាជន ៩៧,៧៥ លាននាក់ និងមានខ្សែព្រំដែនយ៉ាងវេងជាប់ជាមួយប្រទេសចិន វៀតណាមមានតែករណីឆ្លងជំងឺកូវីដ១៩ចំនួន ១.៤៣៨ ករណី និងអ្នកស្លាប់ចំនួន ៣៥ នាក់ បើគិតដល់ថ្ងៃទី ២៥ ខែខែធ្នូ។

នេះគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោកដែលទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស SARS-CoV-2 ។ អត្ថបទនេះក៏បានបញ្ជាក់ថា វៀតណាមបានព្យាករណ៍យ៉ាងត្រឹមត្រូវចំពោះផលប៉ះពាល់នៃជំងឺរាតត្បាត ព្រមទាំងចាត់វិធានការន៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតយ៉ាងម៉ឺងម៉ាត់តាំងពីដើមខែមករាឆ្នាំ ២០២០ សូម្បីតែមុនពេលវីរុស SARS-CoV-2 ផ្ទុះឡើងនៅក្នុងប្រទេសក៏ដោយ។

ទន្ទឹមនឹងនេះដែរ វៀតណាមត្រូវបានគេវាយតម្លៃខ្ពស់ចំពោះការសំរេចចិត្តរហ័សរបស់ខ្លួន រួមទាំងបានបញ្ជូនសារសុខាភិបាលសាធារណៈប្រកបដោយប្រសិទ្ធភាព និងមានការតាមដានពីប្រភពឆ្លងរាលដាលជំងឺប្រកបដោយប្រសិទ្ធភាពចាប់តាំងពីថ្ងៃដំបូងនៃការផ្ទុះជំងឺផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ