កីឡាករ Quang Hai ជាប់ក្នុងក្រុមកីឡាករប្រយុទ្ធដ៏គួរអោយចាប់អារម្មណ៍បំផុតនៅអាស៊ី

(VOVWORLD) - គេហទំព័រ Fox Sport Asia បានចុះបញ្ជីរាយនាម កីឡាករខ្សែប្រយុទ្ធគួរឱ្យចាប់អារម្មណ៍បំផុតចំនួន ៩ នាក់នៅអាស៊ីទាំងអតីតកាលនិងបច្ចុប្បន្នកាល ក្នុងនោះ កីឡាករ Quang Hai ដែលតំណាងឱ្យកីឡាបាល់ទាត់វៀត ណាម មានឈ្មោះក្នុងបញ្ជីនេះ។ 

ជាមួយនឹងការសម្តែងគួរឱ្យចាប់អារម្មណ៍នៅទូទាំងទ្វីប តាមរយៈការប្រកួតជាច្រើនលើកដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ U23 Asian 2018,  ASIAD 2018, AFF Cup 2018 និង Asian Cup 2019 ជាដើម ខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនិងក្លឹបហាណូយ ទទួលបានការវាយតម្លៃខ្ពស់ពី Fox Sport Asia ផង ដែរ។ នេះមិនមែនជាលើកទី ១ ទេ ដែលកីឡាករ Quang Hai ទទួលបានការវាយតម្លៃខ្ពស់ក្នុងតំបន់អាស៊ី។ មុននោះ កីឡាករ Quang Hai ត្រូវបានជ្រើសរើសជាបន្តបន្ទាប់ជាកីឡាករមានទេពកោសល្យ និងជា បេក្ខជនល្អនៃការប្រកួតសំខាន់ៗ។ បច្ចុប្បន្នកីឡាករ Quang Hai កំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្នុងជំនាញរបស់ខ្លួន ហើយត្រូវបានក្លឹបជាច្រើននៅប្រទេសជប៉ុននិងអេស្បាញអញ្ជើញទៅចូលរួមការប្រកួតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ