កីឡាបាល់ទាត់វៀតណាមត្រូវបានលើកសរសើរលើគេហទំព័រ FIFA

កីឡាបាល់ទាត់វៀតណាមត្រូវបានលើកសរសើរលើគេហទំព័រ FIFA - ảnh 1
អត្ថបទដែលលើកសរសើរកីឡាបាល់ទាត់វៀតណាមត្រូវបានចុះផ្សាយលើទំព័រទី១

(VOVworld) - សម្ព័ន្ធកីឡាបាល់ទាត់វៀតណាមនាថ្ងៃទី៣ មករា បានឲ្យដឹងថា
នៅលើគេហទំព័រសម្ព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ទើបចុះផ្សាយអត្ថបទ
សរសេរដោយលើកសរសើរស្នាដៃរបស់ក្រុមជម្រើសជាតិ Futsal វៀតណាមនិងក្រុម
 ជម្រើសជាតិ U១៩ វៀតណាម។ក្នុងនោះ ក្រុមជម្រើសជាតិ Futsal វៀតណាម បាន
ដណ្ដើមសំបុត្រចូលរួមវគ្គប្រកួត World Cup Futsal ២០១៦​ ហើយក្រុម ជម្រើសជាតិ
 U១៩ វៀតណាមដណ្ដើមបានសំបុត្រចូលរួមវគ្គប្រកួត U២០ World Cup ២០១៧។
អត្ថបទនេះបានលើកច្បាស់ថា នៅទ្វីបអាស៊ី ការដណ្ដើមបាន សំបុត្រចូលរួម World
 Cup គឺស្នាដៃធំមួយ។អត្ថបទនេះក៏បានសង្កត់ធ្ងន់ថា ខឿន កីឡាបាល់ទាត់មួយក្នុង
ចំណោមខឿនកីឡាបាល់ទាត់ដែលមានល្បឿនអភិវឌ្ឍន៍លឿនបំផុតនៅទ្វីបអាស៊ី
នោះគឺវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ