ខិតខំនាំតម្លៃប្រាក់ពាណិជ្ជកម្មវៀតណាម-ហ៊ុងកុង(ចិន)ទទួលបាន៨ពាន់លានដុល្លារក្នុងឆ្នាំ២០១៧

ខិតខំនាំតម្លៃប្រាក់ពាណិជ្ជកម្មវៀតណាម-ហ៊ុងកុង(ចិន)ទទួលបាន៨ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយបណ្ឌិត Jonathan Choi ប្រធានសភាពាណិជ្ជកម្មហ៊ុងកុង-វៀតណាមនិងជាប្រធានសម្ព័ន្ធក្រុមហ៊ុន Sunway

(VOVworld)-នាយប់ថ្ងៃទី១៩មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយបណ្ឌិត
Jonathan Choi ប្រធានសភាពាណិជ្ជកម្មហ៊ុងកុង-វៀតណាមនិងជាប្រធានសម្ព័ន្ធ
ក្រុមហ៊ុន Sunway (ហ៊ុងកុង​ ចិន)។​ នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc
បានឲ្យដឹងថា បច្ចុប្បន្ន វៀតណាមកំពុងប្រមូលផ្តុំអភិវឌ្ឍន៍លើវិស័យកសិកម្មនិង
ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់និងមានបំណងថា Sunway និងមូលនីធិវិនិយោគ
VinaCapital នឹងធ្វើការវិនិយោគចូលវៀតណាមឲ្យបានខ្លាំងក្លាថែមទៀត។ លោក
Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមនឹងបន្តអភិវឌ្ឍន៍សេដ្ឋ
កិច្ចទីផ្សារ បង្កើនលក្ខណៈងាយស្រួលឲ្យវិនិយោគិន ក្នុងនោះមាន Sunway ធ្វើអាជីវ
កម្មប្រកប ដោយជោគជ័យនៅវៀតណាម ព្រមទាំងសង្ឈឹមថា Sunway នឹងបន្តរួម
ចំណែកនាំ តម្លៃពាណិជ្ជកម្មទ្វេភាគីវៀតណាម-ហុងកុងឆ្នាំ២០១៧ទទួលបាន៨ពាន់
លាន ដុល្លារអាមេរិក។​រីឯខ្លួនវិញ លោក Choi បានឲ្យដឹងថា Sunway មានការយកចិត្ត
 ទុកដាក់ជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍វិស័យវប្បធម៌ អប់រំ ជាពិសេសផ្តល់ការ
ឧបត្ថម្ភនូវគំរោងការមួយចំនួនសម្រាប់សាលានានានៅវៀតណាម ក្នុងក្តីសង្ឈឹមថា
នឹងរួមចំណែកទៅក្នុងការកែទម្រង់វិស័យអប់រំនៅវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ