ខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប

(VOVWORLD) -ការចុះហត្ថលេខាលើ FTA គួរតែត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស និងដាក់ឱ្យដំណើការយ៉ាងឆាប់ៗ។ នេះគឺជាគំនិតចម្បងរបស់មជ្ឈដ្ឋានមន្ត្រីអាជីវករអឺរ៉ុបនិងវៀតណាមនៅក្នុងសិក្ខាសាលាស្តីពី "កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប (EVFTA) 
ខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប - ảnh 1ខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប 

  ការចុះហត្ថលេខាលើ FTA គួរតែត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស និងដាក់ឱ្យដំណើការយ៉ាងឆាប់ៗ។ នេះគឺជាគំនិតចម្បងរបស់មជ្ឈដ្ឋានមន្ត្រីអាជីវករអឺរ៉ុបនិងវៀតណាមនៅក្នុងសិក្ខាសាលាស្តីពី "កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប (EVFTA) ផលប្រយោជន៍សម្រាប់សហគ្រាសអឺរ៉ុបនិងដំណើរការកំណែទម្រង់នៅវៀតណាម "បានប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។

  ថ្លែងសុន្ទរកថានៅក្នុងសិក្ខាសាលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រប៊ែលហ្សិក លោក Vuong Thua Phongបានវាយតម្លៃការគាំទ្ររបស់សហគមន៍អង្គភាពអាជីវកម្មអឺរ៉ុបចំពោះ EVFTA គឺមានសារៈសំខាន់ណាស់។ ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថាក្នុងបរិយាកាសពិភពលោកកំពុងផ្លាស់ប្តូរថ្មីយ៉ាងឆាប់រហ័ស កត្តាពេលវេលាគឺជាឧត្តមភាពមួយ ដូច្នេះភាគីនានាគួរតែខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងអឺរ៉ុប ហើយដាក់អោយដំណើការ។ ប្រធានក្រុមចរចារ EU លោក Mauro Petriccione បានអោយដឹងថា៖ នៅក្នុងសារសម្ព័ន្ធភាពរបស់លោក Jean-Claude Junker ប្រធាន EC ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងមានតួនាទីយ៉ាងសំខាន់។ លោកបាននិយាយថាការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងដៃគូរបស់ខ្លួនគឺចាំបាច់ណាស់។លោកបានអោយដឹងថាសហភាពអឺរ៉ុបនឹងអនុម័ត  EVFTA នៅក្នុងឆ្នាំ 2018 ហើយបានដាក់ឱ្យដំណើការឱ្យបានឆាប់ៗ។ប្រធាន ក្រុមចរចារបស់សហភាពអឺរ៉ុបបានចាត់ទុកថានេះជាកិច្ចព្រមព្រៀងដែលមានគុណភាពខ្ពស់និងជាសសរទ្រូងក្នុងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយអាស៊ីអាគ្នេយ៍ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ