ខិតខំប្រឹងប្រែងទទួលបានកំណើន GDP ទូទាំងឆ្នាំ គឺ ៦,៧%

(VOVWORLD) -នាព្រឹកថ្ងៃទី ១៨ កក្ដដា នៅទីក្រុងហាណូយ ក្រុមការងាររបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម ដោយរដ្ឋមន្ត្រីនិងជាប្រធានខុទ្ធកាល័យរដ្ឋាភិបាល លោក  Mai Tien Dung
ខិតខំប្រឹងប្រែងទទួលបានកំណើន GDP ទូទាំងឆ្នាំ គឺ ៦,៧% - ảnh 1 រដ្ឋមន្ត្រីនិងជាប្រធានខុទ្ធកាល័យរដ្ឋាភិបាល លោក  Mai Tien Dung (internet)

នាព្រឹកថ្ងៃទី ១៨ កក្ដដា នៅទីក្រុងហាណូយ ក្រុមការងាររបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម ដោយរដ្ឋមន្ត្រីនិងជាប្រធានខុទ្ធកាល័យរដ្ឋាភិបាល លោក  Mai Tien Dung ជាប្រធាន បានពិនិត្យការអនុវត្តភារកិច្ចដោយរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលប្រគល់ជូនធនាគារជាតិ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Mai Tien Dung បានឲ្យដឹងថានាយករដ្ឋមន្ត្រីប្រគល់ជូនធនាគារជាតិពន្យល់ និងដាក់ចេញដំណោះស្រាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកំណើន ឥណទាននិងបន្ថយការប្រាក់ ដោះស្រាយបំណុលខូចជាដើម។ លោកស្នើឲ្យធនាគារជាតិ និងធនាគារពាណិជ្ជកម្មនានាដាក់ចេញនូវដំណោះស្រាយអនុវត្តដើម្បីរួមចំណែកទទួលបានកំណើន GDP ពេញឆ្នាំ គឺ ៦,៧%។ ដើម្បីទទួលបានគោលដៅនេះ ភារកិច្ចនៃឆមាសទី២ឆ្នាំ២០១៧នេះ គឺគប្បីទទួលបានកំណើន ៧,៤២%  ហើយគម្បីខិតខំប្រឹងប្រែងថែមទៀតក្នុងនោះមានផ្នែកធនាគារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ