ខិតខំប្រឹងប្រែងសម្រេចបានកំណើនចន្លោះពី ៧-៨%លើវិស័យសេវាកម្ម

(VOVWORLD) - ក្នុងដំណាក់កាល២០៣០-២០៥០ វិស័យសេវាកម្មបន្តថែរក្សា ល្បឿនកំណើនឲ្យបានខ្ពស់ជាងល្បឿនកំណើនរួមនៃខឿនសេដ្ឋកិច្ច ហើយស្រូបយក សមាមាត្រប្រមាណ៦០%នៃ GDP។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបនឹងបានអនុម័តលើយុទ្ធសាស្ត្រទូទៅស្ដីពីការអភិវឌ្ឍវិស័យសេវាកម្មសម្រាប់ដំណាក់កាល២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ តាមនោះ ដាក់ចេញគោលដៅសម្រេចបានល្បឿនកំណើនចន្លោះពី ៧-៨% ក្នុងដំណាក់កាល២០២១-២០៣០ ពោលគឺខ្ពស់ជាងល្បឿនកំណើនរួមនៃខឿនសេដ្ឋ កិច្ច។ លើសពីនេះទៅទៀត ដល់ឆ្នាំ២០៣០ សមាមាត្រនៃវិស័យសេវាកម្ម ស្រូបយក ប្រមាណ៥០%នៃ GDP។ ក្នុងដំណាក់កាល២០៣០-២០៥០ វិស័យសេវាកម្មបន្តថែរក្សា ល្បឿនកំណើនឲ្យបានខ្ពស់ជាងល្បឿនកំណើនរួមនៃខឿនសេដ្ឋកិច្ច ហើយស្រូបយក សមាមាត្រប្រមាណ៦០%នៃ GDP។
ទិសដៅរួមនៃយុទ្ធសាស្ត្រនោះគឺ ជំរុញយ៉ាងខ្លាំងនូវការកែទម្រង់របៀបរបប លើកកំពស់តម្លាភាព ប្រសិទ្ធភាពនិងសមត្ថភាពប្រកួតប្រជែងនៃវិស័យសេវាកម្មក្នុង បរិបទនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤និងការធ្វើសមាហរណកម្មកាន់តែទូលំទូលាយ; បង្កើតឡើងមជ្ឈមណ្ឌលភស្តុភាកម្មធំៗនៅទីក្រុង ហាយហ្វុង ដាណាំង ទីក្រុង ហូជីមិញ បារៀក-វុងតៅ និងកិន ថើ; ផ្សាភ្ជាប់ការអភិវឌ្ឍវិស័យសេវាកម្មនៅតំបន់ សមុទ្រ ជាប់សមុទ្រនិងកោះសមុទ្រ ជាមួយនឹងកិច្ចការពារយ៉ាងរឹងមាំនូវសន្តិសុខ អធិបតេយ្យភាពនិងបូរណភាពដែនដី ដែនសមុទ្រ។ ទន្ទឹមនឹងនោះ អភិវឌ្ឍយ៉ាង ខ្លាំងក្លានូវសេវាកម្មនេសាទ និងហេដ្ឋារចនាសម្ព័ន្ធសេវាកម្មសម្រាប់កោះនានា ជា ពិសេសគឺកោះដែលមានទីតាំងសំខាន់ទាំងខាងសេដ្ឋកិច្ចសង្គមនិងសន្តិសុខការពារ ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ