ខេត្ត An Giang អំពាវនាវបណ្តាសហគ្រាសសហភាពអឺរ៉ុបឱ្យមកសហប្រតិ បត្តិការនិង វិនិយោគ

(VOVWORLD) -  នារសៀលថ្ងៃទី ១ ខែវិច្ឆិកានៅខេត្ត An Giang ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត  An Giang លោក Nguyen Thanh Binh បានទទួលជួបពិភាក្សាការងារ ជាមួយគណៈ ប្រតិភូនៃគណៈកម្មការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប (INTA ) ដឹកនាំដោយលោក Jan Zahradil អនុប្រធាន INTA  និងគណៈកម្មាធិការកិច្ចការ បរទេសនៃរដ្ឋសភាវៀត ណាម។

នៅក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងលោក Nguyen Thanh Binh បានបញ្ជាក់ថា រវាងខេត្ត An Giang និង EU គឺ មានសក្តានុពលដ៏ ធំធេង និងឱកាសជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ ជាពិសេស លើវិស័យថាមពលកកើតឡើងវិញ ការដោះស្រាយបញ្ហាបរិស្ថានជាដើម។ ថ្នាក់ ដឹកនាំខេត្ត An Giang បានស្នើដល់លោក Jan Zahradil និងសមាជិកនៃគណៈប្រ តិភូ ជួយគាំទ្រនិងតភ្ជាប់សហគ្រាសនៃខេត្ត An Giang ជាមួយសហគ្រាសនិង សម្ព័ន្ធក្រុមហ៊ុននានានៃសហភាពអឺរ៉ុបក្នុងកិច្ចសហប្រតិបត្តិការនិងនាំចេញផលិតផលកសិកម្មរបស់ខេត្ត An Giang ទៅកាន់ទីផ្សារអឺរ៉ុប។

លោក Jan Zahradil បានអោយដឹងទៀតថា សហភាពអឺរ៉ុបមានការស្រាវជ្រាវ ជាច្រើន ក៏ដូចជាមានបច្ចេកវិទ្យាទំនើបទាក់ទងនឹងវិស័យថាមពលកកើតឡើង វិញ ការដោះ ស្រាយ បញ្ហាបរិស្ថាន និងការត្រៀមខ្លួនជាស្រេចក្នុងការចែករំលែក និងសហប្រតិបត្តិ ការជាមួយវៀតណាមក៏ដូចជាខេត្ត An Giang ក្នុងពេល ដ៏ខ្លីខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ