ខេត្ត Binh Dinh សន្យាបង្កើតលក្ខខណ្ឌសម្រាប់វិនិយោគិនមកអភិវឌ្ឍន៍ក្នុងរយៈពេលវែង

(VOVWORLD) - នៅឯសន្និសីទពន្លឿនការវិនិយោគ Binh Dinh ឆ្នាំ ២០២៤ ដែលរៀបចំដោយគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh នារសៀលថ្ងៃ ទី ២៩ ខែមីនា នៅទីក្រុង Quy Nhon ថ្នាក់ដឹកនាំខេត្តក៏បានសន្យារួមដំណើរនិងបង្កើត លក្ខណ្ឌសម្រាប់សហគ្រាសមកវិនិយោគនិងអភិវឌ្ឍន៍ក្នុងរយៈពេលវែង។

ខេត្ត Binh Dinh សន្យាបង្កើតលក្ខខណ្ឌសម្រាប់វិនិយោគិនមកអភិវឌ្ឍន៍ក្នុងរយៈពេលវែង - ảnh 1គណៈប្រតិភូចូលរួមសន្និសីទ។ (រូបថត៖ binhdinh.gov.vn)
ខេត្ត Binh Dinh ខិតខំប្រឹងប្រែងដល់ឆ្នាំ២០៣០ ក្លាយទៅខេត្តអភិវឌ្ឍន៍ឈាន មុខគេនៅតំបន់ខាងជើងភូមិភាគកណ្ដាល និងតំបន់ឆ្នេរភាគកណ្តាល; ជាមជ្ឈមណ្ឌល ឧស្សាហកម្មកែច្នៃ ផលិត សេវាកម្ម ទេសចរណ៍ និងវប្បធម៌ភាគខាងត្បូងនៃតំបន់; ជាមជ្ឈមណ្ឌលដ៏ធំរបស់ប្រទេសជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ; ជាគោលដៅ ទេសចរណ៍ជាតិនិងអន្តរជាតិដ៏សំខាន់។ នៅឯសន្និសីទពន្លឿនការវិនិយោគ Binh Dinh ឆ្នាំ ២០២៤ ដែលរៀបចំដោយគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh នារសៀលថ្ងៃ ទី ២៩ ខែមីនា នៅទីក្រុង Quy Nhon ថ្នាក់ដឹកនាំខេត្តក៏បានសន្យារួមដំណើរនិងបង្កើត លក្ខណ្ឌសម្រាប់សហគ្រាសមកវិនិយោគនិងអភិវឌ្ឍន៍ក្នុងរយៈពេលវែង។
អញ្ជើញចូលរួមនិងថ្លែងសុន្ទករថានៅសន្និសីទ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានក្រើនរំលឹកឲ្យខេត្ត Binh Dinh ត្រូវយកចិត្តទុក ដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស។ បើតាមលោកឧបនាយករដ្ឋមន្ត្រី គន្លឹះ ក្នុងការទាក់ទាញការវិនិយោគ និងការប្រកួតប្រជែងរវាងបណ្ដាមូលដ្ឋាន មិនមែនជា សក្តានុពលដីធ្លីទេ ប៉ុន្តែជាធនធានមនុស្ស។ គុណភាពនៃធនធានមនុស្សគឺជាកត្តា សំខាន់បំផុត ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា Binh Dinh ត្រូវយក ចិត្តទុកដាក់លើធនធានមនុស្សក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បញ្ញាសិប្បនិម្មិត និងការធ្វើបរិវត្តកម្មឌីជីថល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ