ខេត្ត Binh Phuoc វិនិយោគតភ្ជាប់​អន្តរតំបន់ បង្កើតជំហាន​លោតផ្លោះ​ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ច

(VOVWORLD) - ខេត្ត Binh Phuoc ចាំបាច់ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ តភ្ជាប់អន្តរតំបន់ ដើម្បីបង្កើតជំហានលោតផ្លោះលើវិស័យសេដ្ឋកិច្ច។
ខេត្ត Binh Phuoc វិនិយោគតភ្ជាប់​អន្តរតំបន់ បង្កើតជំហាន​លោតផ្លោះ​ក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ច - ảnh 1ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh និងគណៈប្រតិភូបានទៅទស្សនាផលិតផលដែលបានដាក់បង្ហាញនៅក្នុងសន្និសីទនេះ (រូបថត៖ baobinhduong.vn)

នាថ្ងៃទី ២៣ ធ្នូ ខេត្ត Binh Phuoc បានរៀបចំសន្និសីទជំរុញវិនិយោគ ដោយប្រធានបទ “Binh Phuoc - សក្តានុពលនិងឱកាសវិនិយោគ”។ សន្និសីទនេះបានផ្គត់ផ្គង់ផ្ទាំងគំនូរទូទៅអំពីសេដ្ឋកិច្ច សង្កម ការតភ្ជាប់និងការជំរុញវិនិយោគ។ អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានក្រើនរំលឹកថា ខេត្ត Binh Phuoc ចាំបាច់ត្រូវ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ តភ្ជាប់អន្តរតំបន់ ដើម្បីបង្កើតជំហានលោតផ្លោះលើវិស័យសេដ្ឋកិច្ច។ ស្ដីពីការកាសាងប្រភពធនធានមនុស្សដើម្បីឆ្លើយតបនឹងតម្រូវការសម្រាប់សហគ្រាស លោក  ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា៖ “ការអភិវឌ្ឍប្រភេទធនធានមនុស្សដែលមានគុណភាពខ្ពស់ កម្លាំងពលករដែលមានបច្ចេកទេស ពលករចំណានពូកែ ដើម្បីពង្រីកប្រៀបខ្លាំងអំពីប្រភពធនធានមនុស្ស ដើម្បីឆ្លើយតបនឹងតម្រូវការពលករសម្រាប់សហគ្រាសផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ