ខេត្ត Ca Mau បើកពិធីបុណ្យបង្គា

(VOVWORLD) - នាយប់ថ្ងៃទី១០ ខែធ្នូ គណៈកម្មាធិការប្រជាជនខេត្ត Ca Mau បានបើក “ពិធីបុណ្យ បង្គា Ca Mau និងវេទិកា OCOP តំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២៣”។ នេះគឺ ជាព្រឹត្តិការណ៍ថ្នាក់តំបន់ ហើយត្រូវបានរៀបចំឡើងជាលើកដំបូងដោយខេត្តCa Mau។

ខេត្ត Ca Mau បើកពិធីបុណ្យបង្គា - ảnh 1កម្មវិធីសិល្បៈក្នុងពិធីបើក "ពិធីបុណ្យបង្គា Ca Mau និងវេទិកា OCOP តំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ ២០២៣”។ (រូបថត៖ VOV)
Ca Mau ជាខេត្តមួយមានជ្រុងទាំង៣ដែលជាប់នឹងសមុទ្រ។ ខេត្តបានទាញយក អត្ថប្រយោជន៍ពីធនធានសមុទ្រ និងព្រៃឈើ ដើម្បីអភិវឌ្ឍន៍ការចិញ្ចឹមបង្គារធម្មជាតិ និងសរីរាង្គ ហើយទទួលបានវិញ្ញាបនប័ត្រអន្តរជាតិជាច្រើន។ ជារៀងរាល់ឆ្នាំ ទិន្នផល បង្គារបស់ Ca Mau សម្រេចបានជាង ២៥ ម៉ឺនតោន ស្មើនឹង ២២% នៃទិន្នផលសរុប របស់ប្រទេសទាំងមូល ទំហំនាំចេញបង្គារបស់ខេត្ត សម្រេចបានជាង ១,២ ពាន់លាន ដុល្លារអាមេរិក។ ផលិតផលបង្គា Ca Mau មានវត្តមាននៅប្រទេស និងតំបន់ដែនដី ជាង ៦០ ដែលក្នុងនោះទីផ្សារសំខាន់ៗចំនួន ៤ គឺសហរដ្ឋអាមេរិក ជប៉ុន សហភាព អឺរ៉ុប (EU) និងចិន។
ថ្លែងមតិក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បាន ឲ្យដឹងថា ទំហំនាំចេញកសិផល រុក្ខផល និងជលៀលសរុបរបស់វៀតណាមក្នុងឆ្នាំនេះ ត្រូវបានគេប៉ាន់ប្រមាណថា សម្រេចបានជាង ៥៣ពាន់លានដុល្លារអាមេរិក ដែលក្នុង នោះការនាំចេញបង្គាសម្រេចបានប្រមាណ ៣,៦ ពាន់លានដុល្លារអាមេរិក។ ដោយ ឡែកខេត្ត Ca Mau រួមចំណែកជិត ២៨% នៃការនាំចេញបង្គា។ លោកឧបនាយក រដ្ឋមន្ត្រី Le Minh Khai បានក្រើនរំលឹកថា៖ “វិស័យកសិកម្មនិយាយរួម និងខេត្ត Ca Mau និយាយដោយឡែក ត្រូវផ្ដោត សំខាន់លើការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីកសិកម្ម រួមទាំងប្រព័ន្ធអេកូឡូស៊ីបង្គារផងដែរ។ ទន្ទឹមនឹងនោះ កសាងសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំក្នុងវិស័យកសិកម្ម រួមចំណែក ការពារបរិស្ថាន កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់; លើកទឹកចិត្តការចាប់ផ្តើមអាជីវ កម្ម នវានុវត្តន៍និងជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យកសិកម្ម ការធ្វើពិពិធកម្ម ទីផ្សារនាំចេញ... នេះជាទិសដៅយុទ្ធសាស្ត្រដ៏សមស្រប ដើម្បីពង្រីកសក្តានុពល ឧត្តមភាព ឱកាសលេចធ្លោ និងប្រៀបខ្លាំងប្រកួតប្រជែងផ្សេងរបស់ខេត្ត Ca Mau និងតំបន់ដីសណ្តទន្លេ Cuu Long”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ