ខេត្ត Dak Nong ជំរុញខ្លាំងកំណែទម្រង់បរិយាកាសវិនិយោគ

ខេត្ត Dak Nong ជំរុញខ្លាំងកំណែទម្រង់បរិយាកាសវិនិយោគ - ảnh 1
ទិដ្ឋភាពនៃមហាសន្និបាតបក្សភាគខេត្ត Dak Nong

(VOVworld) - ជំនះពុះពារលើភាពអន់ខ្សោយអំពីបរិយាកាសវិនិយោគដើម្បីបង្កើត
ជំហានលោតផ្លោះក្នុងវិស័យសេដ្ឋកិច្ចសំខាន់នានា ជាខ្លឹមសារស្នូលនៃមហាសន្និ
បាតបក្សភាគខេត្ត Dak Nong ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៥ កញ្ញា។តាមទិសដៅ
ភារកិច្ចដែលបានដាក់ចេញសំរាប់អាណត្តិថ្មី ដើម្បីបង្កើតវឌ្ឍនភាពយ៉ាងខ្លាំងក្លា
អំពីសេដ្ឋកិច្ច ខេត្ត Dak Nong ប្រមូលផ្ដុំវិនិយោគអភិវឌ្ឍន៍ផ្នែកចំនួន ៣នោះគឺ ឧស្សា
ហកម្មបុកស៊ីត-អាលុយមីញ៉ូម-ដែក កសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់និងសេវាកម្ម
ទេសចរណ៍។លោក Nguyen Bon អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត​Dak Nong
 បានឲ្យដឹងថា៖
“បន្ទាប់ពីមហាសន្និបាតនេះ យើងខ្ញុំនឹងរៀបចំសន្និសីទពន្លឿនវិនិយោគដោយមាន
ការចូលរួមរបស់អង្គភាពអាជីវកម្មជាង១០០មកពីទីក្រុងហាណូយនិងទីក្រុងហូជី
មិញ។ហើយនឹងមានសន្និសីទពន្លឿនវិនិយោគ FDI ទៀតផង។យើងខ្ញុំក៏ ទទួល
ស្គាល់ថានាពេលកន្លងទៅ ខេត្តនៅមានកំរិតជាច្រើនក្នុងការទាក់ទាញវិនិយោគ។
ហេតុនេះហើយត្រូវវាយតំលៃឡើងវិញដើម្បីកសាងកម្មវិធីជាក់ស្ដែង មួយសំដៅ
កែលំអរបរិយាកាសវិនិយោគ បង្កលក្ខណៈងាយស្រួលថែមទៀតសំរាប់អង្គភាព
អាជីវកម្មមកវិនិយោគនៅ Dak Nong”។
Dak Nong ជាខេត្តមានយថាទស្សន៍ដ៏ធំធេងក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មដោយ
មានប្រភពធនធានបុកស៊ីតធំសម្បើម។ខេត្តកំពុងខំប្រឹងប្រែងដល់ឆ្នាំ២០៣០នឹង
ក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មបុកស៊ីត-អាលុយមីញ៉ូម-ដែកនៃទូទាំង
ប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ