ខេត្ត Khanh Hoa បដិសេធការរៀបចំបោះឆ្នោតខុសច្បាប់របស់ចិននៅ Truong Sa

ខេត្ត Khanh Hoa បដិសេធការរៀបចំបោះឆ្នោតខុសច្បាប់របស់ចិននៅ Truong Sa - ảnh 1
ខេត្ត Khanh Hoa បដិសេធការរៀបចំបោះឆ្នោតខុសច្បាប់របស់ចិននៅ Truong Sa

          (VOV)_ ចំពោះមុខការដែលចិនបានដំណើការបោះឆ្នោតក្រុមប្រឹក្សាប្រជា​ជន​ 
នៃអ្វីដែលហៅថា៖ ទីក្រុង San Sa នាថ្ងៃទី១០ តុលា ​គេហទំព័រ​អេឡិកត្រូ​និក​ខេត្តKhanh
 Hoa បានចុះផ្សាយសេចក្ដីប្រកាសរបស់លោក Le Duc Vinh ប្រធានគណៈកម្មាធិការ
ប្រជាជនខេត្ត Khanh Hoa បដិសេធសកម្មភាពខុស​ច្បាប់​នេះ។ តាមនោះ ខេត្ត Khanh
Hoa បានអះអាងថា៖ ស្រុកកោះ Truong Sa ជា​ផ្នែក​មួយដែលមិនអាចកាត់ផ្តាច់ចេញពីដែនដីវៀតណាម​។ 

          ខេត្ត Khanh Hoa ប្តេជ្ញាចិត្តបដិសេធសកម្មភាពខុសឆ្គង និងខុសច្បាប់​ពោល​
ខាង​លើ​របស់ចិន។ ហើយស្នើអោយភាគីចិនមិនទុកអោយសកម្មភាពដូច្នេះ​កើត​មាន
ឡើងជាថ្មីម្តងទៀតដោយជះឥទ្ធិពលដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ​ចំណងមិត្ត
ភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងមនោសញ្ជេតនារបស់​ប្រជាជនខេត្តKhanh Hoa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ