ខេត្ត Kon Tum រៀបចំរចនាសម្ព័ន្ពផ្នែកកសិកម្មឡើងវិញធ្វើជាគ្រឹះសម្រាប់ការអភិវឌ្ឍន៍

(VOVworld)-នាព្រឹកថ្ងៃទី១៣សីហា នៅទីក្រុង Kon Tum រដ្ឋមន្ត្រីក្រសួងផែន
ការនិងវិនិយោគ វៀតណាម លោក Nguyen Chi Dung រួមជាមួយក្រុមការងារនៃ
ក្រសួង បានជួបធ្វើការជាមួយ ថ្នាក់ដឹកនាំខេត្ត Kon Tum ស្តីពីស្ថានភាពអនុវត្ត
ផែនការវិនិយោគសាធារណរយៈមធ្យម ដំំណាក់កាល២០១៦-២០១៧។​ថ្លែងម
តិនៅទីនេះ លោក Nguyen Chi Dung បានទទួលយក រាល់សំណើររបស់ខេត្ត
Kon Tum ចំពោះការចាត់ចែងទុនសម្រាប់សំណង់សំខាន់ៗក្នុងខេត្ត។ លោក
Nguyen Chi Dung បានចាត់ទុកថា ខេត្ត Kon Tum ត្រូវរៀបចំរចនាសម្ព័ន្ធផ្នែកកសិ
កម្មឡើងវិញតាមទិសផលិតបច្ចេកវិទ្យាខ្ពស់ ធ្វើជាគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍន៍។
ស្តីពី ប្រភពកម្លាំងពលំសម្រាប់ការវិនិយោគនាពេលខាងមុខ រដ្ឋមន្ត្រីលោក Nguyen
Chi Dung បានសង្កត់ធ្ងន់ថា៖

 “ការជួយឧបត្ថម្ភសម្រាប់តំបន់នានានាពេលខាងមុខគឺមានការលំបាកណាស់។​
ដោយហេតុ នេះដើម្បីមានប្រភពវិនិយោគសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់ យើងត្រូវ
កសាងយន្តការគោល នយោបាយ តាមនោះ អាចប្រមូលផ្តុំបានប្រភពកម្លាំងពលំ
ក្នុងសង្គម។ បែបផែនអនុវត្តយ៉ាង ដូចម្តេចគឺយើងត្រូវពិនិត្យមើលសិន។​រូបសណ្ឋាន
នាបច្ចុប្បន្នដែលតំបន់នានាកំពុងអនុវត្ត ជាលក្ខណៈជាក់ស្តែងដើម្បីមានយន្តការ
គោលនយោបាយសមស្រប នោះគឺម្ចាស់ការ មាន ការច្នៃប្រឌិត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ