ខេត្ត Ninh Binh ពន្លឿននិងផ្សព្វផ្សាយទេសចរណ៍ ឆ្នាំ ២០២០

(VOVWORLD) - ក្នុងឆ្នាំ ២០១៩ ខេត្ត Ninh Binh បានទទួលភ្ញៀវទេសចរចំនួន  ៧,៥ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ១ លាននាក់។ 
ខេត្ត Ninh Binh ពន្លឿននិងផ្សព្វផ្សាយទេសចរណ៍ ឆ្នាំ ២០២០ - ảnh 1 ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ hanoimoi.com.vn)

គណៈកម្មាធិការប្រជាជនខេត្ត Ninh Binh នៅថ្ងៃទី ១១ ខែតុលា បានបើកសន្និសីទសំដៅពន្លឿននិងផ្សព្វ ផ្សាយទេសចរណ៍ Ninh Binh ឆ្នាំ ២០២០ ដើម្បីអនុវត្តរាល់ដំណោះស្រាយដើម្បីស្តារនិងលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ និងឆ្ពោះទៅឆ្នាំទេសចរណ៍ជាតិ ២០២១ ដែលប្រារព្ធនៅខេត្ត Ninh Binh ផងដែរ។

ក្នុងឆ្នាំ ២០១៩ ខេត្ត Ninh Binh បានទទួលភ្ញៀវទេសចរចំនួន  ៧,៥ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ១ លាននាក់។ ប៉ុន្តែ ដោយសារផលប៉ះពាល់របស់ជំងឺរាតត្បាតកូវីដ ១៩ ហេតុដូច្នេះ ក្នុងរយៈពេល ៩ ខែឆ្នាំ ២០២០ ចំនួនភ្ញៀវទេសចរណ៍មកកាន់ខេត្ត Ninh Binh មានចំនួន ២,១ លាននាក់ (ថយចុះ ៦៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន) ដែលក្នុងនោះ មានភ្ញៀវអន្តរជាតិចំនួន ១៥៧.០០០ នាក់។ ដើម្បីសម្រេចគោលដៅដាក់ចេញគឺទទួលភ្ញៀវទេសចរចំនួន ៣,៥ លាននាក់ក្នុងឆ្នាំ ២០២០ នេះ ចាប់ពីពេលនេះតទៅ រហូតដល់ដំណាច់ឆ្នាំ ផ្នែកទេសចរណ៍ Ninh Binh ត្រូវជំរុញការផ្សព្វផ្សាយដើម្បីទាក់ទាញទេសចរណ៍ក្នុងប្រទេស ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងក្រុមហ៊ុនទេសចរណ៍និងគោលដៅទេសចរណ៍។ ជាពិសេស ជំរុញផលិតផលទេសចរណ៍វិសេសវិសាលនិងគួរឲ្យទាក់ទាញទៀតផង។ លោក Bui Van Manh អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Ninh Binh បានឲ្យដឹងថា៖ “គោលដៅទេសចរណ៍គួរតែតភ្ជាប់ទំនាក់ទំនងគ្នា ដើម្បីបង្កើតឡើងផលិតផលដែលសមស្របសម្រាប់អតិថិជនវៀតណាម។ អ្វីដែលសំខាន់បំផុត នោះគឺ គុណភាពសេវាកម្មហើយផលិតផលដែលបានដាក់ចេញនោះគឺត្រូវសមស្របនឹងចំណង់ចំណូលចិត្តនិងតម្រូវការរបស់អតិថិជនវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ