ខេត្ត Quang Ninh – Hai Duong ប្រញាប់ប្រញាល់កំណត់កន្លែងផ្ទុះជម្ងឺហើយតាមរកស្លាកស្នាមដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូរ៉ូណា

(VOVWORLD) - នាថ្ងៃទី២៩ មករា ខេត្ត Quang Ninh និងខេត្ត Hai Duong ភាគខាងជើង វៀតណាម បានបិទសង្កាត់ ទីប្រជុំជនជាច្រើន ដោយការប្ដេជ្ញាចិត្តកំណត់កន្លែង ផ្ទុះជម្ងឺ និងតាមរកស្លាកស្នាមយ៉ាងហ្មត់ចត់។

ខេត្ត Quang Ninh – Hai Duong ប្រញាប់ប្រញាល់កំណត់កន្លែងផ្ទុះជម្ងឺហើយតាមរកស្លាកស្នាមដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូរ៉ូណា - ảnh 1ផ្សារ Cao Thang នៅទីក្រុង Ha Long ត្រូវបិទជាបណ្ដោះអាសន្នដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩។ (រូបថត៖ VOV)
ខេត្ត Quang Ninh បានអនុវត្តវិធានការតឹងរឹងបំផុតក្នុងការបង្ការនិងប្រយុទ្ធ ប្រឆាំងជម្ងឺរាតត្បាត ដោយបានបិទឃុំ Binh Duong (ទីរួមស្រុក Dong Trieu) ផ្សារ Cao Thang (ទីក្រុង Ha Long) ព្រលានយន្តហោះ Van Don និងទីប្រជុំជន ផ្សេងមួយចំនួនទៀត ដោយសារមានអ្នកឆ្លងជម្ងឺ Covid-19 ពាក់ព័ន្ធដល់ករណី អ្នកជម្ងឺលេខ ១៥៥៣ ដែលធ្វើការនៅព្រលានយន្តហោះអន្តរជាតិ Van Don។ លោក Vu Viet Chien សមាជិកម្នាក់នៅប៉ុស្តិ៍យាមទីរួមស្រុក Dong Trieu បាន ឲ្យដឹងថា៖ “យើងខ្ញុំប្ដេជ្ញាចិត្តសម្រេចយ៉ាងល្អបំផុតនូវការងារដែលបានប្រគល់ជូន។ យើងធ្វើការទាំងយប់ទាំងថ្ងៃ ប៉ុន្តែដោយមានស្មារតីប្រយុទ្ធប្រឆាំងនឹងជម្ងឺដូច ប្រយុទ្ធប្រឆាំងនឹងសត្រូវ យើងខ្ញុំនឹងខិតខំប្រឹងប្រែងសម្រេចយ៉ាងល្អនូវភារកិច្ច របស់ខ្លួន”។
នៅខេត្ត Hai Duong វិញ ចាប់ពីវេលាម៉ោង១២ថ្ងៃទី២៨ មករា ខេត្តបាន អនុវត្តការរក្សាគម្លាតសង្គមរយៈពេល២១ថ្ងៃនៅទូទាំងទីក្រុង Chi Linh។ ទីក្រុង Chi Linh ក៏បានដាក់ពង្រាយក្រុមសហគមន៍បង្ការ ប្រយុទ្ធប្រឆាំងនឹង Covid-19 ចំនួន៩៣៨ក្រុម ដោយមានសមាជិកចំនួន១៩៦៦នាក់ ដើម្បីតាមដានសុខភាព របស់ប្រជាពលរដ្ឋម្នាក់ៗក្នុងតំបន់ ហើយបន្តតាមរកស្លាកស្នាមនៃបណ្ដាករណី F1 F2 និង F3 ដើម្បីធ្វើចត្តាឡីស័ក បង្ការនិងទប់ស្កាត់យ៉ាងឆាប់បំផុតការឆ្លង រីករាលដាលនៃវីរុសកូរ៉ូណា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ