ខេត្ត Quang Ninh បញ្ចប់ជាស្ថាពរកម្មវីធីគោលដៅជាតិកសាងជនបទថ្មី

(VOVWORLD) - នៅចុងឆ្នាំ ២០២២ ខេត្ត Quang Ninh នឹងបញ្ចប់មុនកាលកំណត់មួយឆ្នាំ សម្រាប់កម្មវិធីគោលដៅជាតិស្តីពីជនបទថ្មី និងបញ្ចប់កម្មវិធីកាត់បន្ថយភាពក្រីក្រជាតិមុនបីឆ្នាំមុនកាលកំណត់របស់មជ្ឈឹម។ 
ខេត្ត Quang Ninh បញ្ចប់ជាស្ថាពរកម្មវីធីគោលដៅជាតិកសាងជនបទថ្មី - ảnh 1

នេះគឺជាព័ត៌មានដែលបានប្រកាសនៅក្នុងសន្និសីទវាយតម្លៃលទ្ធផលនៃការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍ជនបទថ្មី និងកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពរហូតដល់ឆ្នាំ ២០២២; អនុវត្តន៍ភារកិច្ចឆ្នាំ ២០២៣ -២០២៥ ដែលរៀបចំដោយគណៈកម្មាធិការប្រជាជនខេត្ត កាលពីថ្ងៃទី ៨ ខែកុម្ភៈ នៅទីក្រុង Ha Long ខេត្ត Quang Ninh។

ក្នុងអំឡុងពេល ១២ ឆ្នាំនៃការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីតំបន់ជនបទថ្មី   និងកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ខេត្ត Quang Ninh តែងតែជាតំបន់ភ្លឺមួយ ដែលខ្លូនជាតំបន់ដំបូងគេនៅភាគខាងជើង មានស្រុកសម្រេចបានស្តង់តា ជនបទថ្មី។ រហូតមកដល់ពេលនេះ ឃុំទាំង ៩៨ នៃខេត្ត Quang Ninh បានបំពេញតាមស្តង់ដារជនបទថ្មី។ លោក Hau A Lenh រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិភាគតិច អនុប្រធានគណៈកម្មាធិការដឹកនាំកម្មវិធីគោលដៅជាតិមជ្ឈឹម បានមានប្រសាសន៍ថា៖ “ខេត្ត Quang Ninh បានចេញគោលនយោបាយជាក់ស្តែងជាច្រើន ដើម្បីបង្កើនគុណសម្បត្តិរបស់ខ្លួន និងផ្តល់អាទិភាពនៃធនធានសំខាន់ៗរបស់ខេត្ត សម្រាប់តំបន់ជួបការលំបាកបំផុត។ ខេត្តក៏មានគោលនយោបាយប្រកបដោយភាពច្នៃប្រឌិតក្នុងការកៀរគរការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល កៀរគរធនធានពីប្រជាពលរដ្ឋ និងធុរកិច្ច ដើម្បីចូលរួមកសាងជនបទថ្មី។ ទាំងនេះគឺជាចំណុចលោតផ្លោះដ៏សំខាន់របស់ខេត្ត Quang Ninh”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ