ខេត្ត Quang Tri ឆ្ពោះទៅជាមជ្ឈមណ្ឌលថាមពលនៃតំបន់ភាគកណ្តាលវៀតណាម

(VOVWORLD) - ខេត្ត Quang Tri ខិតខំប្រឹងប្រែងក្លាយជាមជ្ឈមណ្ឌលថាមពលនៃតំបន់ភាគកណ្តាលវៀតណាម ដែលមានសមត្ថភាពផលិតអគ្គិសនីប្រមាណពី ១៣.០០០ មេហ្គាវ៉ាត់ ទៅ ១៥.០០០ មេហ្គាវ៉ាត់។ នៅឆ្នាំ ២០២៥ ខេត្តខិតខំសម្រេចឲ្យបាននូវសមត្ថភាពផលិតថាមពលប្រមាណ ៤០០០ មេហ្គាវ៉ាត់។
ខេត្ត Quang Tri ឆ្ពោះទៅជាមជ្ឈមណ្ឌលថាមពលនៃតំបន់ភាគកណ្តាលវៀតណាម - ảnh 1គម្រោងវាយោអគ្គិសនីនៅឃុំ Huong Linh ស្រុក Huong Hoa ខេត្ត Quang Tri (រូបថត៖ VOV) 

នាព្រឹកថ្ងៃទី ១២ ខែមីនា នៅទីក្រុង Dong Ha  គណៈកម្មាធិការប្រជាជនខេត្ត Quang Tri សហការជាមួយសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) ដើម្បីរៀបចំសន្និសីទជំរុញការអភិវឌ្ឍថាមពលនៅខេត្ត Quang Tri ដោយផ្តោតសំខាន់លើការដោះស្រាយបញ្ហារបស់វិនិយោគិននៅខេត្ត Quang Tri ផងដែរ។

ខេត្ត Quang Tri ខិតខំប្រឹងប្រែងក្លាយជាមជ្ឈមណ្ឌលថាមពលនៃតំបន់ភាគកណ្តាលវៀតណាម ដែលមានសមត្ថភាពផលិតអគ្គិសនីប្រមាណពី ១៣.០០០ មេហ្គាវ៉ាត់ ទៅ ១៥.០០០ មេហ្គាវ៉ាត់។ នៅឆ្នាំ ២០២៥ ខេត្តខិតខំសម្រេចឲ្យបាននូវសមត្ថភាពផលិតថាមពលប្រមាណ ៤០០០ មេហ្គាវ៉ាត់។

នៅក្នុងសន្និសីទនេះ វិនិយោគិនបានលើកសំណូមពរដល់ខេត្ត Quang Tri ឲ្យ    គាំទ្រដល់ការរៀបចំទីតាំង ដើម្បីពន្លឿនការអនុវត្តគម្រោងការណ៍នានា។ សម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាម បានកត់ត្រានូវរាល់បញ្ហាឧបសគ្គ ដែលវិនិយោគិននិងខេត្ត Quang Tri កំពុងជួបប្រទះ ព្រមទាំងប្តេជ្ញាចិត្តថានឹងដាក់ដំណើរការ សាងសង់អនុស្ថានីយ៍អគ្គិសនី និងបណ្តាញខ្សែអគ្គិសនី ក៏ដូចជាវិធានការតភ្ជាប់រោងចក្រថាមពលវាយោអគ្គិសនីចូលទៅក្នុងបណ្តាញថាមពលជាតិតាមកាលកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ