ខេត្ត Thai Binh អំពាវនាវដល់សិង្ហបុរីឱ្យវិនិយោគ លើវិស័យសំខាន់ៗ ចំនួន ៥

(VOVWORLD) -លោក Dang Trong Thang លេខារងគណកម្មាធិការបក្សខេត្ត Thai Binh បានឲ្យដឹងថា៖ នាយករដ្ឋមន្ត្រីវៀតណាមបានសម្រេចបង្កើតមណ្ឌលសេដ្ឋកិច្ចខេត្ត Thai Binh ហើយនាបច្ចុប្បន្ននេះ ខេត្ត កំពុងរៀបចំផែនការមេអនុវត្តន៍មណ្ឌលនេះ។ 
ខេត្ត Thai Binh អំពាវនាវដល់សិង្ហបុរីឱ្យវិនិយោគ លើវិស័យសំខាន់ៗ ចំនួន ៥ - ảnh 1 ខេត្ត Thai Binh អំពាវនាវដល់សិង្ហបុរីឱ្យវិនិយោគ លើវិស័យសំខាន់ៗ ចំនួន ៥

នាថ្ងៃទី ១៩ ខែមិថុនា ខេត្ត Thai Binh បានរួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី និងសហព័ន្ធផលិតកម្មសិង្ហបុរី (SMF) រៀបចំសន្និសីទជំរុញវិនិយោគលើគម្រោងអាទិភាពនៅលើខេត្ត ។ គម្រោងទាំងនេះ បានស្ថិតក្នុងវិស័យចំនួន ៥ ដែលរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ និងផលិតឧស្សាហកម្ម   ផ្លូវគមនាគមន៍   សេវាកម្ម និងភោជនីយដ្ឋាន សណ្ឋាគារ និងរមណីយដ្ឋានប្រណីត   ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង  កសិកម្មបច្ចេកវិទ្យាខ្ពស់។

អញ្ជើញថ្លែងនៅទីនេះ លោក Dang Trong Thang លេខារងគណកម្មាធិការបក្សខេត្ត Thai Binh បានឲ្យដឹងថា៖ នាយករដ្ឋមន្ត្រីវៀតណាមបានសម្រេចបង្កើតមណ្ឌលសេដ្ឋកិច្ចខេត្ត Thai Binh ហើយនាបច្ចុប្បន្ននេះ ខេត្ត កំពុងរៀបចំផែនការមេអនុវត្តន៍មណ្ឌលនេះ។ លោក Dang Trong Thang បានអញ្ជើញវិនិយោគិនសឹង្ហបុរីមកសិក្សាស្រាវជ្រាវ ស្វែងយល់នូវឱកាស និងវិនិយោគទុនចូលមកខេត្ត Thai Binh ព្រមទាំងសន្យាថា ខេត្ត នឹងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សហគ្រាសនានាមករកស៊ីយូរអង្វែងនិងប្រកបដោយប្រសិទ្ធភាពនៅខេត្ត ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ