ខេត្ត Thai Nguyen ត្រូវពង្រីកតួនាទីជាមូលដ្ឋាន​គំរូ​ក្នុង​ការផ្លាស់ប្តូរឌីជីថល

(VOVWORLD) -   នារសៀលថ្ងៃទី ៥ ខែកក្កដា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអញ្ជើញចុះត្រួតពិនិត្យនិងជួបធ្វើការនៅខេត្ត Thai Nguyen ស្តីពីស្ថានភាពនៃការអនុវត្តសេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តី ក្នុងការអនុវត្តគម្រោង “អភិវឌ្ឍកម្មវិធីទិន្នន័យអំពីចំនួនប្រជាជន កំណត់អត្តសញ្ញាណនិងការផ្ទៀងផ្ទាត់អេឡិចត្រូនិក សម្រាប់ការផ្លាស់ប្តូរឌីជីថលជាតិ ដំណាក់កាល ២០២២-២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០” នៅលើភូមិសាស្ត្រខេត្ត។
ខេត្ត Thai Nguyen ត្រូវពង្រីកតួនាទីជាមូលដ្ឋាន​គំរូ​ក្នុង​ការផ្លាស់ប្តូរឌីជីថល - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam ។ (រូបថត៖ Hoang Nguyen/TTXVN)

ថ្លែងមតិនៅក្នុងជំនួបធ្វើការនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តគម្រោងការណ៍ រួមចំណែកអនុវត្តន៍ជំហានលោតផ្លោះជាយុទ្ធសាស្ត្រមួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះរួមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធសង្គម ទន្ទឹមនឹងនោះបម្រើប្រជាជននិងសហគ្រាសឲ្យបានល្អប្រសើរថែមទៀត។ ខេត្ត Thai Nguyen ត្រូវបន្តការបញ្ជាណែនាំ និងពង្រឹងការសម្របសម្រួលរវាងបណ្តាមន្ទីរ និងសាខា ដើម្បីដោះស្រាយការលំបាកខាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនិងការតភ្ជាប់ដើម្បីធានាបម្រើតម្រូវការរបស់ប្រជាជនឱ្យបានល្អបំផុត។

ខេត្ត Thai Nguyen ត្រូវពង្រីកតួនាទីជាមូលដ្ឋាន​គំរូ​ក្នុង​ការផ្លាស់ប្តូរឌីជីថល - ảnh 2ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen លោក Trinh Viet Hung ថ្លែងមតិក្នុងកិច្ចប្រជុំ។ (រូបថត៖ Hoang Nguyen/TTXVN)

រហូតមកដល់ពេលនេះ ខេត្ត Thai Nguyen បានបញ្ចប់ជាមូលដ្ឋាននូវគោលដៅទាក់ទងនឹងការជំរុញកម្មវិធីទិន្នន័យអំពីចំនួនប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់អេឡិចត្រូនិក។ ខេត្តកំពុងផ្តោតលើការតភ្ជាប់និងចែករំលែកទិន្នន័យរវាងមូលដ្ឋានទិន្នន័យជាតិស្តីពីប្រជាជន ជាមួយនឹងមូលដ្ឋានទិន្នន័យអេឡិចត្រូនិក ស្តីពីអត្រានុកូលដ្ឋានទូទាំងប្រទេស៕

  

ប្រតិកម្មទៅវិញ

ផ្សេងៗ