ខេត្ត ក្រុងនានាកសាងផែនការឆ្លើយតបនឹងជំងឺកូវីដ ១៩

(VOVWORLD) - កាលពីថ្ងៃទី ១១ ខែឧសភាក្រសួងសុខាភិបាលបានរៀបចំសន្និសីទតាមប្រព័ន្ធវីដេអូស្ដីពីការឆ្លើយតបដោយម្ចាស់ការ និងដោះស្រាយជំងឺកូវីដ ១៩ ក្នុងស្ថានភាពបន្ទាន់ ជាមួយខេត្ត ក្រុងចំនួន ៦៣ នៅទូទាំងប្រទេស។
ខេត្ត ក្រុងនានាកសាងផែនការឆ្លើយតបនឹងជំងឺកូវីដ ១៩ - ảnh 1លោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាល (ប្រភព៖ ក្រសួងសុខាភិបាល )

នៅចំពោះស្ថានភាព ដែលជំងឺរាតត្បាតមានការវិវឌ្ឍយ៉ាងធ្ងន់ធ្ងរនោះ ក្នុងនោះវីរុសបំប្លែងខ្លួន "ឆ្លងរាលដាលយ៉ាងឆាប់រហ័ស" របស់អង់គ្លេស និងឥណ្ឌាគឺកាន់តែធ្វើឲ្យគ្រោះអាសន្នឆ្លងជំងឺកើនឡើង។ ដោយបានកសាងសេណារីយ៉ូ ដែលមានករណីឆ្លងជំងឺចំនួន ៣ ម៉ឹននាក់នោះ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចាត់ទុកថា ផ្នែកសុខាភិបាលចាំបាច់ត្រូវត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងជំងឺរាតត្បាត ជាពិសេសនៅតាមមូលដ្ឋានពិនិត្យ និងព្យាបាលជំងឺ។ ដូច្នេះ បណ្ដាមូលដ្ឋានសុខាភិបាលត្រូវ អនុវត្តការធ្វើតេស្តិ៍ជាប្រចាំចំពោះអ្នកជំងឺ និងសមាជិកគ្រួសារអ្នកជំងឺ ដែលបានចេញចូលក្នុងមន្ទីរពេទ្យជាប្រចាំ។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត កាលពីថ្ងៃទី ១១ ខែឧសភា នៅក្នុងពិធីសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Binh Tan ខេត្ត Vinh Long នោះ លោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឲ្យដឹងថា៖ វៀតណាមនឹងមានវ៉ាក់សាំងបង្ការកូវីដ ១៩ ប្រមាណ ១១០ លាន / ១៥០ លានដូសដែលការិយាល័យនយោបាយបានអនុញ្ញាតឱ្យទិញដើម្បីចាក់ជូនប្រជាជន។ លោកបានអះអាងថា៖ “នៅពេលមានវ៉ាក់សាំងយើងខ្ញុំនឹងរៀបចំចាក់ ស្របតាមស្មារតីនៃសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល។ ចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ ២០២១ យើងខ្ញុំនឹងខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង ជាមួយយុទ្ធនាការចាក់វ៉ាក់សាំងដ៏ទូលំទូលាយមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ដូច្នេះហើយ ចាប់តាំងពីពេលនេះដល់ដំណាច់ឆ្នាំ ២០២១ ប្រជាជននឹងទទួលបានការចាក់វ៉ាក់សាំងស្របតាមកម្មវិធី ដែលរដ្ឋាភិបាល និងក្រសួងសុខាភិបាលកំពុងអនុវត្តន៍នាបច្ចុប្បន្ននេះផងដែរ”៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ