ខេត្ត ក្រុងនានាថែទាំបុណ្យតេតប្រពៃណីឆ្នាំ ២០២១ ជូនប្រជាជន

(VOVWORLD) - ភូមិវប្បធម៌ ទេសចរណ៍បណ្ដាជនជាតិវៀតណាមបានរៀបចំកម្មវធីវេចនំអន្សម រួមជាមួយជនក្រីក្រទទួលអំណរបុណ្យតេត ចាប់ពីថ្ងៃទី ២៩ ខែមករា ដល់ថ្ងៃទី ១ ខែកុម្ភៈ។ 
ខេត្ត ក្រុងនានាថែទាំបុណ្យតេតប្រពៃណីឆ្នាំ ២០២១ ជូនប្រជាជន - ảnh 1កម្មវិធីថែទាំបុណ្យតេតជូនប្រជាជនក្នុងមូលដ្ឋាន (រូបថត៖ TTXVN)

គណៈចាត់តាំង បានរៀបចំអំណោយប្រមាណ ១០០០ កញ្ចប់ ដើម្បីប្រគល់ជូនប្រជា ជនក្រីក្រនៅតាមបណ្ដាខេត្ត ភាគកណ្ដាលវៀតណាមដូចជា៖ ខេត្ត Ha Tinh  Quang Binh  Quang Tri។

ទន្ទឹមនឹងនេះ នៅខេត្ត Quang Ngai បានប្រព្រឹត្តិទៅកម្មវិធីបុណ្យតេតនៃក្ដីស្រឡាញ់ចាប់ពីថ្ងៃទី ១១ ខែមករា ដោយគោលដៅចលនាអង្គការ បុគ្គល និងសហគ្រាសនានា ជួយឧបត្ថម្ភអំណោយចំនួន ៥០០០ កញ្ចប់ជូនប្រជាជនក្នុងឱកាសបុណ្យតេត ២០២១។ លោក Bui Duc Tho អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Quang Ngai បានអោយដឹងថា៖ “គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមខេត្ត បានរួមសហការជាមួយស្ថានីយ៍វិទ្យុនិងទូរទស្សន៍ខេត្ត Quang Ngai បន្តអំពាវនាវដល់សហគ្រាស សប្បុរសជន នៅទូទាំងប្រទេស អនុវត្តន៍កម្មវិធីនិទាឃរដូវនៃក្ដីស្រឡាញ់។ យើងខ្ញុំនឹងប្រគល់ជូនអំណោយដល់ក្រុមគ្រួសារក្រីក្រី ក្រុមគ្រួសារដែលមានស្ថានភាពរស់នៅលំបាកពិសេស និងក្រុមគ្រួសារគោលនយោបាយ ដើម្បីទទួលអំណរបុណ្យតេតផងដែរ”។

នៅថ្ងៃទី ២៥ ខែមករា នៅឃុំ  Yen Thanh ស្រុក Yen Mo ខេត្ត Ninh Binh  និងឃុំ Trung Son ស្រុក A Luoi ខេត្ត Thua Thien Hue ក៏បានប្រព្រឹត្តិទៅកម្មវិធីថែទាំបុណ្យតេតជូនប្រជាជនក្នុងមូលដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ