ខេត្ត-ក្រុងទូទាំងប្រទេសបង្កើនការងារបង្ការទប់ស្កាត់វីរុស Covid-19

(VOVWORLD) - រួមជាមួយតំបន់នានាទូទាំងប្រទេស ខេត្ត Quang Trị, Quang Ninh និងទីក្រុងហូជីមិញ កំពុងបន្តអនុវត្តន៍វិធានការបន្ទាន់ដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតក្នុងកំរិតខ្ពស់បំផុត។

* ខេត្ត Quang Tri៖ ផ្តោតការបង្ការទប់ស្កាត់ការរាលដាលជំងឺនៅតាមបន្ទាត់ព្រំដែន

ខេត្ត-ក្រុងទូទាំងប្រទេសបង្កើនការងារបង្ការទប់ស្កាត់វីរុស Covid-19 - ảnh 1កងទ័ពការពារព្រំដែនខេត្ត Quang Tri បានមកដល់គ្រប់គេហដ្ឋានដើម្បីបង្ហាញពីវិធីការពារ Covid-19 

ខេត្ត Quang Tri មានព្រំប្រទល់ជាប់ប្រទេសឡាវ ដែលមានប្រវែងជិត ១៨០ គីឡូម៉ែត្រ ដោយមានច្រកព្រំដែនអន្តរជាតិចំនួន ២ និងច្រករបៀងជាច្រើនទៀត។ នាពេលថ្មីៗនេះ វិស័យសុខាភិបាលរបស់ខេត្ត Quang Tri ត្រូវបានបំពាក់ឧបករ ណ៍វាស់សីតុណ្ហភាពរាងកាយពីចម្ងាយសម្រាប់ប៉ុស្តិ៍ត្រួតពិនិត្យ នីមួយៗ ដើម្បីរកឃើញនិងចាត់វិធានការទប់ ទល់អោយបានឆាប់ៗ។ វេជ្ជបណ្ឌិត Nguyen Cuong អនុប្រធានមជ្ឈ មណ្ឌលត្រួតពិនិត្យជម្ងឺខេត្ត Quang Tri បានអោយដឹងថា មូលដ្ឋានក៏បានបង្កើតកន្លែងសម្រាប់ដាក់នៅដាច់ដោយឡែក តាមច្រកព្រំដែន លុះត្រារកឃើញមនុស្សដែលមានរោគសញ្ញានៃជម្ងឺ Covid-19 ភ្លាមៗ នឹងដាក់អោយនៅដាច់ដោយឡែកដើម្បីតាមដាននិងព្យាបាលតាមដំណើរការពេទ្យ៖ “យើងខ្ញុំបានសម្របសម្រួលជាមួយកម្លាំងមានសមត្ថកិច្ចនៅច្រកព្រំដែន ដូចជាកម្លាំងការពារព្រំដែន គយ ក៏ដូចជាត្រួតពិនិត្យរុក្ខជាតិនិងសត្វ រួមទាំងធ្វើការត្រួតពិនិត្យអ្នកដំណើរទាំងអស់អោយបានល្អមុនពេលឆ្លងដែន។ មិនត្រឹមតែប៉ុណ្ណោះ យើងខ្ញុំថែមទាំងពិនិត្យអ្នកដែលត្រឡប់មកតំបន់ផ្ទុះជំងឺរាតត្បាត ដោយយកសំណាកសម្រាប់ធ្វើតេស្តិ៍ ដើម្បីត្រួតពិនិត្យរោគរាតត្បាត”។ នេះបើយោងតាមប្រសាសន៍របស់លោក Nguyen Cuong អនុប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យជម្ងឺខេត្ត Quang Tri។

ខេត្ត-ក្រុងទូទាំងប្រទេសបង្កើនការងារបង្ការទប់ស្កាត់វីរុស Covid-19 - ảnh 2 កងទ័ពការពារព្រំដែនខេត្ត Quang Tri កំពុងណែនាំវិធីបង្ការទប់ស្កាត់ការឆ្លងជំងឺ Covid-19 សម្រាប់ជនជាតិ Van Kieu, Pa Co

ទន្ទឹមនឹងនេះ ជាមួយនឹងការបិទច្រករបៀង និងបង្កើនការត្រួតពិនិត្យអ្នកដំណើរឆ្លងដែនមក រហូតមកដល់ពេលនេះ កងការពារព្រំដែនខេត្ត Quang Tri បានរៀបចំការឃោសនាចំនួន ៣៦៧លើក ចែកចាយខិត្តប័ណ្ណចំនួន ៦.១០០ សន្លឹក និង ចែកចាយម៉ាសបិទមុខ សាប៊ូរាប់ពាន់សម្រាប់ជនជាតិភាគតិចនៅតាមព្រំដែន ព្រមទាំងបានបង្រៀនអោយប្រជាជនពីវិធីការពារនិងជៀងវាង Covid-19 ផងដែរ។

*Quang Ninh: បង្ការទប់ស្កាត់ការរីករាលដាល Covid-19 ប្រកបដោយស្មារតីខ្ពស់បំផុត

បណ្តាមូលដ្ឋាននៅខេត្ត Quang Ninh កំពុងបន្តអនុវត្តផែនការនិងវិធានការបន្ទាន់កម្រិតខ្ពស់បំផុតដើម្បីបង្ការទប់ស្កាត់ Covid-19។ តាមនោះ គណៈកម្មាធិការប្រជាជនខេត្ត បានចេញសេចក្តីប្រកាសជាផ្លូវការ ដើម្បីតម្រូវអោយស្រុក ទីរួមខេត្ត និងក្រុងចំនួន ១៣ អោយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការណែនាំរបស់គណៈកម្មាធិការជាតិដឹកនាំការបង្ការទប់ស្កាត់ជំងឺផ្លូវដង្ហើមដែលបណ្តាលមកពីវីរុសកូរ៉ូណាប្រភេទថ្មី (COVID- 19)។

ខេត្ត-ក្រុងទូទាំងប្រទេសបង្កើនការងារបង្ការទប់ស្កាត់វីរុស Covid-19 - ảnh 3 ពលរដ្ឋត្រូវបានធ្វើតេស្តសីតុណ្ហភាពរាងកាយ

លោក  Nguyen Trong Dien ប្រ ធានមន្ទីរសុខាភិបាល ខេត្ត Quang Ninh បានអះអាងថា៖ “បច្ចុប្បន្ននេះ យើងខ្ញុំនៅតែអនុវត្ត តាមបទបញ្ជានិងសេចក្តីណែនាំរបស់ក្រសួងសុខា ភិបាល ស្តីពីការត្រួតពិនិត្យ ការដាក់អោយនៅដាច់ដោយឡែក និងការ យកសំណាកសម្រាប់ធ្វើតេស្តិ៍។ ម្យ៉ាងវិញទៀត ខេត្ត Quang Ninh បានវិនិយោគលើគ្រែអ្នកជំងឺ តាមស្តង់ ដារ ដើម្បីព្យាបាលអ្នកជំងឺ។ ខេត្តក៏ណែនាំដល់ស្នងការនគរបាលខេត្ត ឲ្យសម្របសម្រួលជាមួយមូលដ្ឋានដើម្បីពិនិត្យនិងតាមដានពលរដ្ឋទាំងអស់ដែលធ្វើដំណើរទៅនិងមកពីតំបន់ដែលមានជំងឺរាតត្បាត ដើម្បីរួមសហការជាមួយផ្នែកសុខាភិបាលនិងទេសចរណ៍ សម្រាប់ចាត់វិធានការដាក់អោយនៅដាច់ដោយឡែក”។

*ទីក្រុងហូជីមិញដាក់អោយនៅដាច់ដោយឡែកទាំងអ្នកមកពីអ៊ីរ៉ង់និងអ៊ីតាលី

ខេត្ត-ក្រុងទូទាំងប្រទេសបង្កើនការងារបង្ការទប់ស្កាត់វីរុស Covid-19 - ảnh 4កន្លែងសម្រាប់ដាក់អោយនៅដាច់ដោយឡែក

មន្ទីរសុខាភិបាលទីក្រុងហូជីមិញបានអោយដឹងថា ក្រៅពីការដាក់អោយនៅដាច់ដោយឡែកចំពោះពលរដ្ឋកូរ៉េខាងត្បូង និងអ្នកដែលឆ្លងកាត់តំបន់ផ្ទុះជំងឺរាតត្បាតនៃប្រទេសកូរ៉េខាងត្បូងមក ចាប់ផ្តើមពីម៉ោង ០ ថ្ងៃទី ១ ខែមីនា ទីក្រុងក៏បានអនុវត្តវិធានការ ដាក់អោយនៅដាច់ដោយឡែកសម្រាប់ពលរដ្ឋមកពីអ៊ីរ៉ង់និងអ៊ីតាលី ជាប្រទេស ២ មានករណីឆ្លង Covid-19 កើនឡើងយ៉ាងគំហុក។ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលទីក្រុងហូជីមិញបានអះអាងថា ទីក្រុងបានត្រៀមរៀបចំផែនការ ដោយផ្តោតសំខាន់លើការកំណត់មុខសញ្ញា ដែលត្រូវដាក់អោយនៅដាច់ដោយឡែក តាមបណ្តាទីតាំងដែលបានត្រៀមជាស្រេច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ