ខេត្តក្វាងនិញទាក់ទាញគម្រោងវិនិយោគធំៗ

(VOVWORLD) - អនុវត្តន៍សេចក្តីសម្រេចចិត្តលេខ៥ ដោយមានប្រធានបទ “ទម្លុះទម្លាយកំណើនសេដ្ឋកិច្ច លើកកម្ពស់គុណភាពទីក្រុង” ខេត្តក្វាងនិញកំពុងជំរុញការផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគ ដោយផ្តល់អាទិភាពលើគម្រោងផ្លាស់ប្តូរបៃតង តំបន់ទីក្រុងចម្រុះ ការកែច្នៃ-ផលិតកម្ម និងថាមពលស្អាត ដើម្បីបង្កើតកម្លាំងចលករអភិវឌ្ឍន៍ទម្លុះទម្លាយ។ 
ខេត្តក្វាងនិញទាក់ទាញគម្រោងវិនិយោគធំៗ - ảnh 1ខេត្តក្វាងនិញបានរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងឧទ្យានសាធារណៈ Tuan Chau។ រូបថត៖ baoquangninh.vn

ជាពិសេស VinGroup ទើបបានចាប់ផ្តើមគម្រោងឧទ្យានសាធារណៈ Tuan Chau ដែលមានទំហំប្រហែល ៦២០ ហិកតា និងដើមទុនសរុបជាង ៥០០០ ពាន់លានដុង។ គម្រោងនេះ រួមមានតំបន់មុខងារចំនួន ៤ ដែលមានទីតាំងនៅច្រកទ្វារទៅកាន់តំបន់ទេសចរណ៍ Ha Long តភ្ជាប់យ៉ាងងាយស្រួលទៅកាន់ខ្សែផ្លូវដឹកជញ្ជូនសំខាន់ៗ។ ឧទ្យាននេះត្រូវបានរំពឹងថា នឹងបើកដំណើរការចាប់ពីឆ្នាំ ២០២៨ តទៅ ហើយនឹងពង្រីកទីធ្លាបៃតង កែលម្អទេសភាពទីក្រុង និងរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍ដែលមានគុណភាពខ្ពស់។

ទន្ទឹមនឹងនោះ ខេត្តក្វាងនិញកំពុងអំពាវនាវឱ្យមានការវិនិយោគលើគម្រោងធំៗជាច្រើន ដូចជាតំបន់ទីក្រុងចម្រុះនៅសង្កាត់ Quang Hanh ដែលមានទុនវិនិយោគសរុបជាង ១១.០០០ ពាន់លានដុង និងតំបន់ទីក្រុងអេកូឡូស៊ីលើផ្ទៃដីជាង ២០ ហិកតា ដែលមានដើមទុនវិនិយោគប្រមាណជាង ៤.០០០ ពាន់លានដុង។ គម្រោងទាំងនេះត្រូវបានរំពឹងថា នឹងរួមចំណែកដល់ការសុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធ ពង្រីកទីធ្លាទីក្រុង - ទេសចរណ៍ និងបង្កើតសន្ទុះសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងដំណាក់កាលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ