តំបន់ពិសេស Van Don ត្រៀមរៀបចំពិធីបើកសម្ពោធ និងចាប់ផ្តើមសាងសង់គម្រោងចំនួន ១៥
(VOVWORLD) - តាមការគ្រោងទុក នៅថ្ងៃទី ២៩ ខែធ្នូ តំបន់ពិសេស Van Don ខេត្តក្វាងនិញ នឹងបើកសម្ពោធនិងដាក់ឲ្យដំណើារការគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងផ្គត់ផ្គង់ទឹកចំនួន ៣ ដែលមានទុនវិនិយោគសរុបជាង ៨៥០ ពាន់លានដុង។
គម្រោងផ្លូវតភ្ជាប់ស្ពាន Van Don ៣ ទៅកាន់តំបន់តាំងទីលំនៅថ្មី Doan Ket បានត្រៀមរួចរាល់សម្រាប់បើកដំណើរការ។ រូបថត៖ baoquangninh.vn |
គម្រោងទាំងនេះ រួមមាន៖ ការកែលម្អខ្សែផ្លូវ Minh Chau – Quan Lan ប្រព័ន្ធផ្គត់ផ្គង់ទឹកនៅក្នុងឃុំ Ngoc Vung និងផ្លូវតភ្ជាប់ស្ពាន Van Don ៣ ទៅកាន់តំបន់តាំងទីលំនៅថ្មី Doan Ket ។
គម្រោងសាងសង់ឡើងវិញផ្សារ Cai Rong ដែលជាគម្រោងមួយក្នុងចំណោមគម្រោងសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍសេវាកម្ម ទេសចរណ៍ និងពាណិជ្ជកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេស Van Don។ រូបថត៖ baoquangninh.vn |
ក្នុងឱកាសនេះ Van Don នឹងចាប់ផ្តើមសាងសង់គម្រោងថ្មីចំនួន ១២ ក្នុងវិស័យអប់រំ ពាណិជ្ជកម្ម សេវាកម្ម ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ការតុបតែងទីក្រុង សួនឧទ្យាន និងគម្រោងគ្រប់គ្រងទឹកជំនន់ ដែលមានទុនវិនិយោគសរុបជាង ១.៤៥០ ពាន់លានដុង។ ក្នុងចំណោមគម្រោងទាំងនេះ គម្រោងជាច្រើនមានដើមទុនវិនិយោគសរុបច្រើននិងមានអត្ថន័យជាកម្លាំងចលករដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច ដូចជា៖ ស្ពានឆ្លងកាត់ទន្លេ Mang ដែលតភ្ជាប់ Minh Chau – Quan Lan – Ban Senខ្សែផ្លូវចូលតំបន់ទីក្រុង Cai Rong និងការសាងសង់ផ្សារ Cai Rong ថ្មី…។ គម្រោងទាំងនេះ រួមចំណែកដល់ការសុក្រឹត្យហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៃតំបន់សេដ្ឋកិច្ចពិសេស Van Don ពង្រីកលំហអភិវឌ្ឍន៍ ជំរុញសេវាកម្ម ទេសចរណ៍ និងឡូជីស្ទិក ដោយឆ្ពោះទៅរកគោលដៅកសាង Van Don ឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសជំនាន់ថ្មី៕