ខេត្តក្វាងនិញស្វាគមន៍ភ្ញៀវទេសចរជាង ១៩,៨ លានាក់ក្នុងរយៈពេល ១១ ខែ

(VOVWORLD) - ក្នុងរយៈពេល ១១ ខែកន្លងទៅ ខេត្តក្វាងនិញបានស្វាគមន៍ភ្ញៀវទេសចរជាង ១៩,៨ លាននាក់ កើនឡើង ១០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិត្រូវបានប៉ាន់ប្រមាណមានចំនួនជាង ៤ លាននាក់។ ចំណូលសរុបពីវិស័យទេសចរណ៍បានឈានដល់ប្រមាណ ៥២,៦០០ ពាន់លានដុង កើនឡើង ២១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
ខេត្តក្វាងនិញស្វាគមន៍ភ្ញៀវទេសចរជាង ១៩,៨ លានាក់ក្នុងរយៈពេល ១១ ខែ - ảnh 1នាវាទេសចរណ៍ធំៗចូលចតនៅកំពង់ផែទេសចរណ៍អន្តរជាតិហាឡុង។ រូបថត៖ Vu Mien/VOV - ភាគឦសាន

បច្ចុប្បន្ននេះ ទេសចរណ៍តាមនាវាសមុទ្រនៅខេត្តក្វាងនិញកំពុងចូលដល់រដូវកំពូល នៅពេលដែលកំពង់ផែអន្តរជាតិហាឡុងបានស្វាគមន៍នាវាទេសចរណ៍អន្តរជាតិធំៗជាបន្តបន្ទាប់ដែលដឹកភ្ញៀវទេសចររាប់ពាន់នាក់។ គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ ២០២៥ កំពង់ផែទេសចរណ៍អន្តរជាតិហាឡុងបានស្វាគមន៍នាវាទេសចរណ៍ចំនួន ៥៤ គ្រឿង ដែលមានអ្នកដំណើរអន្តរជាតិជាង ៧៣.០០០ នាក់។

ខេត្តក្វាងនិញស្វាគមន៍ភ្ញៀវទេសចរជាង ១៩,៨ លានាក់ក្នុងរយៈពេល ១១ ខែ - ảnh 2រមណីយដ្ឋានមួយកន្លែងនៅទីក្រុងហាឡុង។ រូបថត៖ Truong Giang/VOV-ភាគឦសាន

ចាប់តាំងពីដើមឆ្នាំមក ខេត្តក្វាងនិញ បានរៀបចំព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ទ្រង់ទ្រាយធំ រស់រវើក និងលេចធ្លោជាង ១០០។ ព្រឹត្តិការណ៍ ទាំងនេះបានបង្កើតភាពទាក់ទាញបន្ថែមទៀត ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅទាក់ទាញភ្ញៀវទេសចរចំនួន ២០ លាននាក់ រួមទាំងភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៥ លាននាក់ និងបង្កើតប្រាក់ចំណូលទេសចរណ៍ចំនួន ៥៥.០០០ ពាន់លានដុងនៅឆ្នាំ ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ