ខេត្តចំនួន ២៤ នៅប្រទេសចិនគ្មានអ្នកជម្ងឺ Covid-19 ថ្មីទេ ហើយខេត្តចំនួន ១៤ ប្រកាសបន្ទាបការព្រមាន

(VOVWORLD) -  នាថ្ងៃទី ២៧ ខែកុម្ភៈ  ចិនមានខេត្តក្រុងនិងតំបន់ស្វយ័តចំនួន ២៤ មិនមានអ្នក    ជម្ងឺ Covid-19 ថ្មីនោះឡើយ ខណៈពេលដែលតំបន់ចំនួន ១៤ បានបន្ទាបកំរិតនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។
ខេត្តចំនួន ២៤ នៅប្រទេសចិនគ្មានអ្នកជម្ងឺ Covid-19 ថ្មីទេ ហើយខេត្តចំនួន ១៤ ប្រកាសបន្ទាបការព្រមាន - ảnh 1 ស្ត្រីម្នាក់កំពុងពាក់មអាវភ្លៀងនិងម៉ាស់នៅលើដងផ្លូវក្នុងទីក្រុងសៀងហៃកាលពីថ្ងៃទី ២៦ ខែកុម្ភៈ (រូបថត៖ Reuters) 

បន្ទាប់ពីករណីឆ្លងថ្មីនៃវីរុស SARS-CoV-2 នៅតាមតំបន់នានាក្រៅពីខេត្តហ៊ូប៉ី ប្រទេសចិន បានវិលត្រឡប់ មកកំរិត១ខ្ទង់ដោយមានអ្នកឆ្លងចំនួន ៩ នាក់តែប៉ុណ្ណោះ។

នាថ្ងៃទី ២៧ ខែកុម្ភះ ក៏ជាថ្ងៃដំបូងដែលចំនួនអ្នកជម្ងឺត្រូវបានព្យាបាលជាសះស្បើយហើយអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យចិនគឺលើសជាង ៣០០០ នាក់។

ហេតុដូច្នេះ រហូតមកដល់ពេលនេះ ប្រទេសចិនដីគោកមានករណីព្យាបាលជាសះស្បើយជាង ៣៦.០០០ ករណី ក្នុងចំណោមអ្នកជំងឺ Covid-19 សរុបជិត ៧៩.០០០ នាក់ ដែលស្មើនឹងជិតពាក់កណ្តាលនៃករណីឆ្លងវីរុស SARS-CoV-2 នៅប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ