ខុទ្ទកាល័យប្រធានរដ្ឋប្រកាសជាសាធារណះអំពីច្បាប់ចំនួន៧

ខុទ្ទកាល័យប្រធានរដ្ឋប្រកាសជាសាធារណះអំពីច្បាប់ចំនួន៧ - ảnh 1
ខុទ្ទកាល័យប្រធានរដ្ឋប្រកាសជាសាធារណះអំពីច្បាប់ចំនួន៦(http://www.anninhthudo.vn)

          ខុទ្ទកា​ល័យ ប្រធានរដ្ឋវៀតណាម នាព្រឹកថ្ងៃទី ១៦ កក្កដា បានរៀបចំសន្និសីទ​
កាសែត​ ​ អំពីការប្រកាសច្បាប់ និងច្បាប់​ធ្វើ​វិសោធនកម្ម បំពេញបន្ថែម ចំនួន ៧ ដែល ត្រូវបានរដ្ឋសភាវៀតណាម ​នីតិកាល​ទី ១៣ អនុម័ត្ត នៅក្នុងសម័យប្រជុំ លើកទី ៣។ 
លោក Dao Viet Trung ប្រធានខុទ្ទកា​ល័យ ប្រធានរដ្ឋ បានធ្វើអធិបតី សន្និសីទកាសែត​
លើក​នេះ។ ​បណ្ដាច្បាប់ដែលបានប្រកាសគឺ ៖ ក្រមច្បាប់ពលករ​ (ធ្វើ​វិសោធន​កម្ម )​ ច្បាប់បង្ការ ប្រឆាំងនឹងគ្រោះមហន្តរាយរបស់បារី ច្បាប់អប់រំថ្នាក់ឧត្តម​សិក្សារ  ច្បាប់ ធានាប្រាក់បញ្ញើរ  ច្បាប់បង្ការ ប្រឆាំងនឹងការលាងប្រាក់ ច្បាប់សមុទ្រវៀតណាមនិង​ច្បាប់សហជិព (ធ្វើវិសោធនកម្ម)។ ចំពោះបណ្ដាច្បាប់នាបច្ចុប្បន្ន ក្រមច្បាប់​ពលករ​ (ធ្វើវិសោធនកម្ម ) មាន បណ្ដាការកំណត់សកម្ម សមស្របជាមួយ​ស្ថានភាព​ជាក់
ស្ដែងជាង ដូចជា៖​អាយុត្រូវចូលនិវត្តិ កំរិតទឹកប្រាក់ខែ​ជា​អប្បបរិមា ​ប្រាក់ធ្វើបន្ថែម
ម៉ោង…។ល។ ច្បាប់អប់រំថ្នាក់ឧត្តមសិក្សារ ជំនះពុះ​ពារលើបណ្ដាបញ្ហាជាច្រើនដើម្បី
 ​ផ្លាស់​ប្តូររចនាសម្ព័ន្ធអប់រំថ្នាក់ឧត្តមសិក្សារ​ លើកកំពស់គុណភាពការបណ្ដុះបណ្ដាល
ប្រភព ធនធានមនុស្ស អោយការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ