ខុទ្ទកាល័យប្រធានរដ្ឋវៀតណាមត្រូវផ្លាស់ប្ដូរថ្មីដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការងារសេនាធិការ

ខុទ្ទកាល័យប្រធានរដ្ឋវៀតណាមត្រូវផ្លាស់ប្ដូរថ្មីដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការងារសេនាធិការ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ថ្លែងមតិនៅសន្និសីទកម្មាភិបាលនិងបូកសរុបការងារឆ្នាំ២០១៥ របស់ខុទ្ទកាល័យប្រធានរដ្ឋ

(VOVworld) - ថ្លែងមតិនៅសន្និសីទកម្មាភិបាលនិងបូកសរុបការងារឆ្នាំ២០១៥ របស់
ខុទ្ទកាល័យប្រធានរដ្ឋ នាព្រឹកថ្ងៃទី២១ មករា ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang បានចាត់ទុកថា ដោយតួនាទី ការទទួលខុសត្រូវដ៏សែន សំខាន់របស់ខ្លួន កម្មាភិបាលនៃខុទ្ទកាល័យប្រធានរដ្ឋ ត្រូវខំប្រឹងប្រែងយ៉ាងច្រើន ថែមទៀតក្នុង
ការងារសេនាធិការ។លោក Truong Tan Sang បានលើកច្បាស់ ថា៖ “ចាប់តាំងពីឆ្នាំ
២០១៣ តួនាទី ភារកិច្ចរបស់ប្រធានរដ្ឋបានមានការផ្លាស់ប្ដូរ ទទួល បន្តអ្វីៗដែល
មានស្រាប់និងបើកទូលាយថែមទៀត។ក្រោយការដឹកនាំរបស់មជ្ឈឹមនិង រដ្ឋសភា យើងខ្ញុំបានលាតត្រដាងអនុវត្តយ៉ាងខ្លាំងក្លាការជ្រួតជ្រៀបរដ្ឋធម្មនុញ្ញ និងកសាង
ច្បាប់អំពីការចាត់តាំងស្ថាប័នរដ្ឋនិងច្បាប់ជំនាញនានាទៀតផង។ឆ្នាំ មុននិងឆ្នាំ
នេះ គឺជាឆ្នាំសំខាន់ដើម្បីបង្កើតបានប្រព័ន្ធជាសារវ័ន្តអំពីច្បាប់ អំពីការ ចាត់តាំង
ក្បាលម៉ាស៊ីនរដ្ឋបាលនិងច្បាប់ជំនាញទាក់ទិននានា”។ ប្រធានរដ្ឋលោក Truong
 Tan Sang បានសំណូមពរឲ្យកម្មាភិបាលម្នាក់ៗត្រូវ មានការទទួលខុសត្រូវ សកម្មផ្លាស់ប្ដូថ្មីការងារសហការផ្ទៃក្នុង និងជាមួយក្រសួង ស្ថាប័ន តំបន់នានា ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការងារសេនាធិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ