ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

(VOVWORLD) -នាព្រឹកថ្ងៃទី១៥ ខែមិថុនា ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមសហការជាមួយ វិទ្យាស្ថានឈាមវិទ្យានិងបញ្ចូលឈាមមជ្ឈឹមរៀបចំការបរិច្ចាគឈាមដោយស្ម័គ្រចិត្តឆ្នាំ២០១៨ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំខុទ្ទកាល័យរដ្ឋាភិបាល រួមជាមួយកម្មាភិបាល  បុគ្គលិក និយោជិតមានចំនួនជាង ២០០ នាក់ផងដែរ។
ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត - ảnh 1 ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

នេះគឺជាសកម្មភាពដ៏មានអត្ថន័យដើម្បីជួយជម្រោមជ្រែងចលនាបរិច្ចាគឈាម ដោយស្ម័គ្រចិត្តនៅទូទាំងប្រទេសហើយក្លាយទៅជាសកម្មភាពប្រពៃណីរដ៏ល្អ ប្រពៃរបស់ខុទ្ទកាល័យរដ្ឋាភិបាល។ អនុប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Nguyen Xuan Thanh បានវាយតំលៃខ្ពស់ចំពោះអង្គភាពនានានៃខុទ្ទកាល័យ រដ្ឋាភិបាល វិទ្យាស្ថានឈាមវិទ្យានិងបញ្ចូលឈាមមជ្ឈឹមតែងតែមានភាពម្ចាស់ការ ចួលរួមជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់បំផុតក្នុងសកម្មភាពឃោសនាអ្នក ទាំងអស់មកចូលរួមការបរិច្ចាគឈាមក៏ដូចជាការចាត់ចែងការទទួលឈាមនិងថែទាំអ្នកបរិច្ចាគឈាមយ៉ាងឆាប់រហ័សនិងរស់រាយរាក់ទាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ