ខែមនុស្សធម៌ឆ្នាំ២០១៩៖ ជំរុញសកម្មភាពជួយឧបត្ថម្ភមនុស្សធម៌

(VOVWORLD) - នាថ្ងៃទី៣ ខែឧសភា សមាគមន៍កាកបាទក្រហមទីក្រុងដាណាំង ភាគ កណ្ដាលវៀតណាម បានរៀបចំពិធីបំផុសខែមនុស្សធម៌ឆ្នាំ២០១៩ក្រោមប្រធាន បទ “តភ្ជាប់ ចែករំលែកនិងរីកសាយភាយ”។
ខែមនុស្សធម៌ឆ្នាំ២០១៩៖ ជំរុញសកម្មភាពជួយឧបត្ថម្ភមនុស្សធម៌ - ảnh 1 ទិដ្ឋភាពនៃពិធីបំផុសខែមនុស្សធម៌ឆ្នាំ២០១៩នៅទីក្រុងដាណាំង

នៅទីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Le Trung Chinh បានកោតសរសើរការជួយជ្រោមជ្រែង ការចូលរួមយ៉ាងសកម្មរបស់កម្មា ភិបាល សមាជិក យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ក្នុងចលនា សកម្ម ភាពមនុស្សធម៌នានា តាមនោះរួមចំណែកអនុវត្តន៍កម្មវិធីធានាសន្តិសុខសង្គម។ លោក Le Trung Chinh បានស្នើអោយសមាគមន៍កាកបាទក្រហមទីក្រុងបន្ត ជំរុញសកម្មភាពមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព ឃោសនាអំពីតម្លៃមនុស្ស ធម៌នានា ហើយចលនាអោយប្រជាជនគ្រប់ស្រទាប់ចូលរួមសកម្មភាពមនុស្សធម៌ របស់សមាគមន៍សំដៅជួយឧបត្ថម្ភជនក្រីក្រនិងជនងាយរងគ្រោះក្នុងសង្គមផងដែរ។

នៅពិធីបំផុសខែមនុស្សធម៌ពោលខាងលើ អង្គភាព បុគ្គលនិងសប្បុរសជន យ៉ាងច្រើនកុះករបានរៃអង្គាសទឹកប្រាក់ចំនួន២,២ពាន់លានដុងជូនចំពោះសមា គមន៍កាកបាទក្រហមទីក្រុង។

        ក្នុងឱកាសនេះដែរ សមាគមន៍កាកបាទក្រហមទីក្រុងដាណាំងក៏បានដាក់ អោយដំណើរការចលនា “អង្គការនីមួយៗ បុគ្គលម្នាក់ៗ ភ្ជាប់នឹងអាស័យដ្ឋាន មនុស្សធម៌មួយ” ដំណាក់កាល២០១៩- ២០២៣។ តាមនោះ ក្នុងរយៈពេលនេះ សមាគមន៍កាកបាទក្រហមទីក្រុងនឹងខិតខំប្រឹងប្រែងជួយឧបត្ថម្ភជាទឹកប្រាក់ ចំនួន១០ពាន់លានដុងសម្រាប់អាស័យដ្ឋានមនុស្សធម៌ចំនួន៥ពាន់កន្លែង ព្រម ទាំងជួយឧបត្ថម្ភអំពីថវិកាដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបង្កើតការងារ ធ្វើសម្រាប់មុខសញ្ញាដែលមានស្ថានភាពរស់នៅលំបាក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ