ខ្យល់ព្យុះ Sinlaku ធ្វើឲ្យមនុស្ស២នាក់បានស្លាប់និង២នាក់ទៀតរងរបួស

(VOVWORLD) - យោងតាមការធ្វើស្ថិតិដំបូងបានឲ្យដឹងថា ខ្យល់ព្យុះបានធ្វើឲ្យមនុស្ស២នាក់បានស្លាប់ (មួយនាក់នៅខេត្ត Quang Ninh មួយនាក់នៅខេត្ត Hoa Binh) និង២នាក់ទៀតនៅខេត្ត Lam Dong ត្រូវរង របួស។ 
ខ្យល់ព្យុះ Sinlaku ធ្វើឲ្យមនុស្ស២នាក់បានស្លាប់និង២នាក់ទៀតរងរបួស - ảnh 1 ផ្ទះសម្បែងជាច្រើននៅខេត្ត Lai Chau រងការខូចខាតដោយខ្យល់ព្យុះ។

នាព្រឹកថ្ងៃទី៣ សីហា នៅទីក្រុងហាណូយ ការិយាល័យអចិន្ត្រៃយ៍នៃ គណៈកម្មាធិការមជ្ឈឹមដឹកនាំការបង្ការនិងទប់ទល់នឹងគ្រោះធម្មជាតិបានរៀបចំកិច្ចប្រជុំដោយវាយតម្លៃចំពោះការខូចខាតនិងវិធានការជំនះពុះពារលើផលវិបាកដោយសារខ្យល់ព្យុះ Sinlaku។ យោងតាមការធ្វើស្ថិតិដំបូងបានឲ្យដឹងថា ខ្យល់ព្យុះបានធ្វើឲ្យមនុស្ស២នាក់បានស្លាប់ (មួយនាក់នៅខេត្ត Quang Ninh មួយនាក់នៅខេត្ត Hoa Binh) និង២នាក់ទៀតនៅខេត្ត Lam Dong ត្រូវរង របួស។ ផ្ទៃដីដាំស្រូវនិងដំណាំត្រូវលិចលង់ដោយភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយផ្ទះសម្បែងមួយចំនួនទៀតទទួលរងការខូចខាតផងដែរ។ នាបច្ចុប្បន្ន ខ្យល់ព្យុះ Sinlaku បានចុះខ្សោយទៅជាសម្ពាធទាបត្រូពិច ប៉ុន្តែភ្លៀង ត្រូវបាន ព្យាករណ៍ថា នៅតែកើតមានឡើងក្នុងប៉ុន្មានថ្ងៃខាងមុខ ភាគច្រើននៅតំបន់ ភាគខាងជើង។ ហេតុដូច្នេះ បណ្ដាតំបន់មិនត្រូវមើលស្រាលក្នុងការទប់ទល់នឹងទឹកជំនន់ ការស្រុតបាក់ដី ជាពិសេសគឺតំបន់ព្រៃភ្នំភាគខាងជើង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ