ខ្លឹមសារសួរដេញដោល "ត្រឹមត្រូវ" និង "ចំ" បញ្ហាដែលម្ចាស់ឆ្នោតយកចិត្តទុកដាក់

(VOVWORLD) - រដ្ឋមន្ត្រី និងប្រមុខវិស័យបានឆ្លើយចំនឹងបញ្ហា ហើយបំភ្លឺយ៉ាងច្បាស់លាស់លើបញ្ហាដែលត្រូវបានសមាជិកសភាសួរ។
ខ្លឹមសារសួរដេញដោល ទិដ្ឋភាពនៃសម័យសួរដេញដោល។ រូបថត៖ quochoi.vn

ក្រោយរយៈពេល ២ ថ្ងៃកន្លះធ្វើការមក នាព្រឹកថ្ងៃទី ៦ មិថុនា រដ្ឋសភាបានសម្រេចរួចរាល់កម្មវិធីសួរដេញដោល និងឆ្លើយសំនួរដេញដោលក្នុងសម័យប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី ១៥ ចំពោះបញ្ហាចំនួន ៤ ក្រុម៖ ធនធានធម្មជាតិ និងបរិស្ថាន; ឧស្សាហកម្ម និងពាណិជ្ជកម្ម; សវនកម្ម និងវប្បធម៌ កីឡា ទេសចរណ៍។ ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha ក្នុងនាមរដ្ឋាភិបាលបានរាយការណ៍ និងបំភ្លឺយ៉ាងច្បាស់លាស់បន្ថែមអំពីបញ្ហាក្នុងការទទួលខុសត្រូវសម្របសម្រួលរបស់រដ្ឋាភិបាល និងឆ្លើយសំណួរដេញដោលដោយផ្ទាល់ពីសមាជិកសភា។ អញ្ជើញថ្លែងមតិបិទសម័យសួរដេញដោល ប្រធានរដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់ថា រដ្ឋមន្ត្រី និងប្រមុខវិស័យបានឆ្លើយចំនឹងបញ្ហា ហើយបំភ្លឺយ៉ាងច្បាស់លាស់លើបញ្ហាដែលត្រូវបានសមាជិកសភាសួរ។ ខ្លឹមសារសួរដេញដោលបានឆ្លើយតបនឹងតម្រូវការជាក់ស្ដែង  “ត្រឹមត្រូវ” និង “ចំ” បញ្ហា ដែលសមាជិកសភា ប្រជាជននៅទូទាំងប្រទេស និងសមាជិកសភាយកចិត្តទុកដាក់។ សម័យសួរដេញដោល និងឆ្លើយសំណួរដេញដោលបន្តអះអាងថា នេះគឺជាទម្រង់តាមដានកំពូលផ្ទាល់ប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋសភា។ផ្អែកលើសំណួរដេញដោលរបស់សមាជិកសភា និងចម្លើយរបស់សមាជិករដ្ឋាភិបាល ប្រមុខវិស័យ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងដឹកនាំស្ថាប័នពាក់ព័ន្ធ រៀបចំពង្រាងសេចក្តីសម្រេចចិត្ត និងស៊ុំយោបល់សមាជិកសភាហើយដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័តនៅ ចុងបញ្ចប់នៃសម័យប្រជុំនេះ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់អនុវត្តន៍ និងតាមដានការអនុវត្តស្របតាមបទប្បញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ