ខ្លឹមសារសហប្រតិបត្តិការជាច្រើនរវាងវៀតណាមនិងអាមេរិកនឹងបានអនុវត្តនៅកំរិតខ្ពស់ជាង

ខ្លឹមសារសហប្រតិបត្តិការជាច្រើនរវាងវៀតណាមនិងអាមេរិកនឹងបានអនុវត្តនៅកំរិតខ្ពស់ជាង - ảnh 1
ខ្លឹមសារសហប្រតិបត្តិការជាច្រើនរវាងវៀតណាមនិងអាមេរិកនឹងបានអនុវត្តនៅកំរិតខ្ពស់ជាង (vov.vn)



        VOV-នាថ្ងៃទី២៤កក្កដា (តាមម៉ោងវៀតណាម) ប្រធានរដ្ឋវៀត​ណាមលោក
Truong Tan Sang រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបាន​ទៅកាន់ព្រលាន
យន្តហោះ Andrew រដ្ឋធានីវ៉ាស៊ីងតោន ចាប់ផ្ដើមដំណើរ​ទស្សនកិច្ច​ជាផ្លូវការនៅ
អាមេរិកតាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតី Barack Obama។ ទទួលជួប
ប្រធានរដ្ឋនៅព្រលានយន្តហោះមានឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំ​នៅវៀតណាម
លោក David Shear ដំណាងក្រសួងការបរទេសអាមេរិកនិង​ឯកអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong។

        នៅជំនួបជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅអាមេរិកក្រោយ
នោះ លោកប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀត​ណាម​និងអាមេរិកមាននិន្នាការសហប្រតិបត្តិការជាស្នូល បើកទូលាយពីកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចទៅបណ្ដាវិស័យសេដ្ឋកិច្ចអប់រំវិទ្យាសាស្ត្រការពារជាតិ
សន្តិសុខនយោបាយកិច្ចការបរទេស។ ប្រធានរដ្ឋ Truong Tan Sang បានលើក​
ច្បាស់ថា​ក្នុងរយៈពេលខាងមុខខ្លឹមសារសហប្រតិបត្តិការជាច្រើនរវាងប្រទេស
ទាំង​ពីរនឹងបន្តបានអនុវត្តជាមួយទ្រង់ទ្រាយចរិតលក្ខណៈនិងកំរិតខ្ពស់ជាង។
ទំនាក់​ទំនងវៀតណាមនិងអាមេរិកបានដាក់ចេញសំណូមពរថ្មី ដោយទាមទា
កម្មាភិបាល​ស្ថានទូតត្រូវខំប្រឹងប្រែងដោយឥតឈប់ឈរបង្កភាពងាយស្រួល
សំរាប់កិច្ច​សហប្រតិបត្តិការរវាងក្រសួងផ្នែកដំបន់នានារវាងប្រទេសទាំងពីរលើ
បណ្ដាវិស័យសេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ