ខែសកម្មភាពដើម្បីកុមារ ២០១៧៖ បង្កើនការផ្សព្វផ្សាយស្ដីពីការគាំពារកុមារ

(VOVWORLD) -ដើម្បីជួយជ្រោមជ្រែងខែសកម្មភាពដើម្បីកុមារ ឆ្នាំ២០១៧ និងទិវាកុមារអន្តរជាតិ ថ្ងៃទី ១ មិថុនានោះ នាថ្ងៃទី ១ មិថុនា នៅទីក្រុងហូជីមិញបានរៀបចំមហោស្រព៖ "តភ្ជាប់សេចក្ដីស្រឡាញ់ រីករាយរដូវក្ដៅជាមួយកុមារ២០១៧”។ 
ខែសកម្មភាពដើម្បីកុមារ ២០១៧៖ បង្កើនការផ្សព្វផ្សាយស្ដីពីការគាំពារកុមារ - ảnh 1ខែសកម្មភាពដើម្បីកុមារ ២០១៧៖ បង្កើនការផ្សព្វផ្សាយស្ដីពីការគាំពារកុមារ 

ដើម្បីជួយជ្រោមជ្រែងខែសកម្មភាពដើម្បីកុមារ ឆ្នាំ២០១៧ និងទិវាកុមារអន្តរជាតិ ថ្ងៃទី ១ មិថុនានោះ នាថ្ងៃទី ១ មិថុនា នៅទីក្រុងហូជីមិញបានរៀបចំមហោស្រព៖ "តភ្ជាប់សេចក្ដីស្រឡាញ់ រីករាយរដូវក្ដៅជាមួយកុមារ២០១៧”។ នេះគឺជាសកម្មភាពជាក់ស្ដែងសំដៅថែទាំខាងស្មារតី និងសម្ភារៈសម្រាប់កុមារ ជាពិសេសចំះពោះកុមារដែលមានស្ថានភាពលំបាក។ ក្នុងឱកាសនេះ ទីក្រុងក៏បានបំផុសយុទ្ធនាការផ្សព្វផ្សាយស្ដីអំពីច្បាប់កុមារសំដៅឃោសនាយ៉ាងទូលំទូលាយក្នុងសង្គមនូវបទបញ្ញត្តិ សិទ្ធិ និងផលប្រយោជន៍របស់កុមារនៅក្នុងច្បាប់កុមារ។

នៅទីក្រុងហាណូយ បានប្រារព្ធឡើង”មហោស្រពសៀភភៅកុមារ២០១៧” ។ មហោស្រពសៀភភៅកុមារ ២០១៧ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃនេះដល់ថ្ងៃទី ៧ មិថុនា ដោយមានសកម្មភាពដូចជា៖ ការតាំងបង្ហាញ លក់សៀវភៅច្រើនប្រភេទសម្រាប់កុមារជាដើម។ លោកស្រី Tran Thi Mai Dung ប្រធានការិយាល័យសារព័ត៌មានបោះពុម្ភផ្សាយនៃមន្ទីរព័ត៌មាននិងផ្សព្វផ្សាយហាណូយបានឲ្យដឹងថា៖“មហោស្រពសៀវភៅកុមារត្រូវបានប្រារព្ធឡើងនៅទីក្រុងហាណូយ ក្នុងបំណងនាំមកជូនប្អូនៗនូវកាចាប់ផ្ដើមនៃវិស្សមកាលរដូវក្តៅដ៏មានផលប្រយោជន៍ដោយមានចំណង់ចំណូលចិត្តអានសៀវភៅនោះ ហើយដើម្បីកុមារមានឱកាសទាក់ទងជាមួយសៀវភៅក្នុងលំហសៀភៅថ្មីរបស់ទីក្រុងហាណូយ។ យើងខ្ញុំក៏មានបំណងថា សកម្មភាពនៃមហោស្រពកុមារនឹងបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីធ្វើឲ្យដងវិថីសៀវភៅហាណូយមិនត្រឹមតែជិតស្និទ្ធជាមួយមនុស្សពេញវ័យប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាមួយកុមារទៀតផង ដូច្នេះកុមារមានឱកាសជាច្រើនដើម្បីទាក់ទងផ្ទាល់ជាមួយសៀវភៅ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ