ខ្សែភាពយន្ត Oppenheimer ឈ្នះពានរង្វាន់ Oscar ឆ្នាំនេះ

(VOVWORLD) - ខ្សែភាពយន្ត Oppenheimer របស់អ្នកដឹកនាំរឿងជនជាតិអង់គ្លេស លោក Christohper Nolan បានទទួលជ័យជម្នះដ៏ធំធេង ក្នុងពិធីប្រគល់ពានរង្វាន់ភាពយន្ត Oscar លើក ទី ៩៦ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១១ ខែមីនា ដោយឈ្នះពានរង្វាន់ Oscar ចំនួន ៧ ។

ពិធីប្រគល់ពានរង្វាន់ Oscar លើកទី ៩៦ របស់វិទ្យាស្ថានភាពយន្តអាមេរិក ត្រូវបានរៀបចំឡើងនៅរោងមហោស្រព Dolby ទីក្រុង Los Angeles (សហរដ្ឋអាមេរិក) នាព្រឹកថ្ងៃទី ១១ ខែមីនា តាមម៉ោងនៅវៀតណាម។ មិនក្រៅពីការព្យាករណ៍របស់មជ្ឈដ្ឋានអ្នកជំនាញកាលពីមុននោះទេ ខ្សែភាពយន្តដ៏ល្បីល្បាញបំផុតនាពេលកន្លងទៅគឺ "Oppenheimer" បានឈ្នះការតែងតាំង Oscar ចំនួន ៧/១៣ ក្នុងនោះរួមមាន៖ ភាពយន្តឆ្នើមបំផុត; អ្នកដឹកនាំរឿងឆ្នើមបំផុត (Christopher Nolan); តារាសម្តែងតួឯកឆ្នើមបំផុត (Cillian Murphy); តារាសម្តែងតួរងឆ្នើមបំផុត (Robert Downey Jr); ការថតភាពយន្តឆ្នើមបំផុត; តន្ត្រីក្នុងភាពយន្តឆ្នើមបំផុត។

ដោយមានថវិកាចំនួន ១០០ លានដុល្លារអាមេរិក Oppennheimer ត្រូវបានផ្ទេរពីសៀវភៅ " American Prometheus" ដែលសរសេរ ដោយ Kai Bird និង Martin Sherwin ជុំវិញជីវិតនិងការងាររបស់អ្នករូបវិទ្យាទ្រឹស្តី J. Robert Oppenheimer (សម្តែងដោយ Cillian Murphy) ដែលជាអ្នកដឹកនាំគម្រោងផលិតអាវុធនុយក្លេអ៊ែរ Manhattan ។ មិនត្រឹមតែទទួលបានជោគជ័យលើវិស័យសិល្បៈនោះទេ Oppennheimer ក៏ជាស្នាដៃភាពយន្តដែលទទួលបានប្រាក់ចំណូលខ្ពស់ជាងគេទី ៣ កាលពីឆ្នាំមុន ដែលមានទឹកប្រាក់ជាង ៩៥០ លានដុល្លារអាមេរិក។ ថ្លែងនៅពេលទទួលរូបមាស Oscar ដំបូងក្នុងអាជីពរបស់ខ្លួន អ្នកដឹកនាំភាពយន្ត Oppenheimer លោក Christopher Noolan បានចែករំលែកថា៖ "ខ្ញុំមានមនុស្សជាច្រើនដើម្បីថ្លែងអំណរគុណចំពោះការសម្តែងដ៏អស្ចារ្យរបស់ពួកគេ។ សូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានទុកចិត្តលើខ្ញុំក្នុងអាជីពទាំងមូល សូមថ្លែងអំណរគុណដល់បណ្ឌិតសភា។ ខ្ញុំចង់និយាយថា ភាពយន្តទើបបានបង្កើតមកតែជាង១០០ឆ្នាំប៉ុណ្ណោះ យើងមិនដឹងថាតើដំណើរដ៏អស្ចារ្យនេះនឹងវិវឌ្ឍន៍យ៉ាងណានាពេលអនាគត់នោះទេ ប៉ុន្តែនៅពេលដឹងថាអ្នកគិតថាខ្ញុំជាផ្នែកមួយដ៏សំខាន់នៃភាពយន្តគឺមានអត្ថន័យដូចពិភពលោកទាំងមូលសម្រាប់ខ្ញុំ”។

ក្រៅពី Oppenheimer ខ្សែភាពយន្ត Poor Things ក៏បានទាក់ទាញការយកចិត្តទុកដាក់ផងដែរ នៅពេលដែលឈ្នះពានរង្វាន់ Oscar ចំនួន ៤ រួមទាំងពានរង្វាន់ តារាសម្តែងស្រីឆ្នើមបំផុត សម្រាប់តារាសម្តែង Emma Stone ។ លើសពីនេះទៅទៀត ភាពយន្ត The Zone of Interest ក៏បានក្លាយជាភាពយន្តអង់គ្លេសដំបូងគេក្នុងប្រវត្តិសាស្ត្រដែលឈ្នះពានរង្វាន់ ភាពយន្តអន្តរជាតិឆ្នើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ