គណកម្មការចលនាបោះឆ្នោតរបស់ ប្រធានាធិបតីលោក Trump បើក “យុទ្ធនាការ MAGA“

(VOVWORLD) - នៅថ្ងៃទី ៣ ខែតុលា គណកម្មការចលនាបោះឆ្នោតរបស់ ប្រធានាធិបតីលោក Trumpបានប្រកាសបើក "យុទ្ធនាការ MAGA" (ធ្វើឱ្យអាមេរិកអស្ចារ្យឡើងវិញ)។ 

 

គណកម្មការចលនាបោះឆ្នោតរបស់ ប្រធានាធិបតីលោក Trump  បើក “យុទ្ធនាការ MAGA“ - ảnh 1 ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Trump (រូបថត៖ Getty / baoquocte.vn)

ដូច្នេះព្រឹត្តិការណ៍ចលនាបោះ ឆ្នោតតាមរយៈអនឡាញ និងផ្ទាល់នឹងត្រូវបានរៀបចំឡើង ក្នុងអំឡុងពេលមួយខែមុនថ្ងៃបោះឆ្នោតផ្លូវការ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅពេលដែលលោកប្រធានា ធិបតី Trump កំពុងទទួលការព្យាបាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Walter Reed ដោយសារលោកបានឆ្លងជំងឺកូវីដ ១៩។ យុទ្ធនាការ MAGA នឹងរួមមានព្រឹត្តិការណ៍តាមអនឡាញ ខណៈដែលការជជែកដេញដោលរបស់បេក្ខជនអនុប្រធានាធិបតីគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ៧ ខែតុលា នៅទីក្រុង Salt Lake, Utah។ ព្រឹត្តិការណ៍ផ្ទាល់នានា នឹងត្រូវបានប្រព្រឹត្តិទៅ ក្រោយពីការជជែកដេញដោលទាំងនេះ និងដំណើរទស្សនកិច្ចរបស់ អនុប្រធានាធិបតីលោក Mike Pence ទៅកាន់រដ្ឋសំខាន់ៗនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ