គណៈកម្មការទទួលបន្ទុកតំបន់ Nam Bo ខាងលិចទៅជូនពរបុណ្យចូលឆ្នាំថ្មីជនរួមជាតិខ្មែរនៅខេត្ត Hau Giang

គណៈកម្មការទទួលបន្ទុកតំបន់ Nam Bo ខាងលិចទៅជូនពរបុណ្យចូលឆ្នាំថ្មីជនរួមជាតិខ្មែរនៅខេត្ត Hau Giang - ảnh 1
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hau Giang ប្រគល់អំណោយជូនព្រះមហាថេរៈ Ly Ve (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី១៤ មេសា ជាថ្ងៃដំបូងនៃឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ ក្រុមការងារ នៃគណៈកម្មការទទួលបន្ទុកតំបន់ Nam Bo ខាងលិច រួមជាមួយតំណាងនៃគណៈ កម្មាធិការជនជាតិរបស់រដ្ឋសភានិងបញ្ជាការដ្ឋានយោធាភូមិភាគទី៩ បានទៅសាក
សួរ សុខទុក្ខនិងប្រគល់អំណោយជូនបណ្ដាព្រះសង្ឃនិងជនរួមជាតិខ្មែរនៅវត្តមួយ
ចំនួននៅស្រុក Vi Thuy និងទីក្រុង Vi Thanh ក្នុងខេត្ត Hau Giang ភាគខាងត្បូងវៀត
ណាម។តាម ព្រះមហាថេរៈ Ly Ve ប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិ
ខេត្ត Hau Giangថា ជនរួមជាតិខ្មែរ នៅខេត្តទទួលបុណ្យចូលឆ្នាំថ្មីជាមួយក្ដីសប្បាយ
រីករាយជាច្រើន ដោយបានរដ្ឋអំណាច យកចិត្តទុកដាក់ ថែទាំអំពីជីវភាពរស់នៅ
ទាំងខាងសម្ភារៈនិងស្មារតី។ជនរួមជាតិខ្មែរប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព
បណ្ដាប្រភពទុន ដីផលិតកម្ម ដើមឈើ សត្វពូជដោយរដ្ឋជួយឧបត្ថម្ភដើម្បី
អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ឈានទៅ រួចផុតពីភាពក្រីក្រ។វត្តពុទ្ធសាសនាមហា
យានិកាយខ្មែរចំនួន១៥នៅខេត្ត Hau Giang សុទ្ធតែត្រូវបានបង្កលក្ខណៈងាយ
ស្រួលដើម្បីបើកវគ្គបង្រៀនភាសាវៀតណាម-ខ្មែរសំរាប់កូនចៅក្នុងតំបន់ រួមចំ
ណែកអភិរក្សជីវភាពរស់នៅខាងវប្បធម៌និង អភិវឌ្ឍន៍អប់រំក្នុងសហគមន៍ជនរួម
ជាតិខ្មែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ