គណៈកម្មការទទួលបន្ទុកភាគពាយព្យ លាតត្រដាងអនុវត្តភារកិច្ចសំរាប់៦ខែចុងឆ្នាំ២០១៤

គណៈកម្មការទទួលបន្ទុកភាគពាយព្យ លាតត្រដាងអនុវត្តភារកិច្ចសំរាប់៦ខែចុងឆ្នាំ២០១៤ - ảnh 1
គណៈកម្មការទទួលបន្ទុកភាគពាយព្យ លាតត្រដាងអនុវត្តភារកិច្ចសំរាប់៦ខែចុងឆ្នាំ២០១៤(VOV)

(VOV)_នាព្រឹកថ្ងៃទី១៤ កក្កដា នៅរដ្ឋធានីហាណូយ សមាជិកការិយាល័យ
នយោបាយ និងជាឧបនាយករដ្ឋម​ន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រធាន 
គណៈកម្មការ​ទទួលបន្ទុកភាគពាយព្យ បានធ្វើអធិបតី​សន្និសីទ Online បូកសរុបការ ងារ៦ខែដើមឆ្នាំ និងលាតត្រដាងអនុវត្ត​ភារកិច្ចសំរាប់៦ខែចុងឆ្នាំ២០១៤ ។ ក្នុង៦ខែ កន្លងទៅ ខឿនសេដ្ឋកិច្ចនៅតំបន់ខេត្តចំនួន១២របស់​ភាគពាយព្យ​នៅបន្តអភិវឌ្ឍន៍  ដោយលកបឿនកំណើន​ជាង៨% ការប្រមូល​ថវិការដ្ឋមាន៩លាន​លានដុង កើន ១៥%បើប្រៀងនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ថ្លែងមតិនៅទីនេះ លោក Truong
 Van Cu អនុប្រធាន គណៈកម្មការ​ទទួលបន្ទុកភាគពាយព្យទទួល​បន្ទុកភាគពាយ ព្យបានអោយដឹងថា៖

          “ ក្នុងប៉ុន្មានចុងឆ្នាំ២០១៤ គណៈកម្មការ​ទទួលបន្ទុកភាគពាយព្យ ទទួលបន្ទុក ភាគពាយព្យបន្ត​បង្កើនការបញ្ជាណែនាំដើម្បីធានាសន្តិសុខ សណ្ដាប់ធ្នាប់  ជំរុញខ្លាំង ការងារគ្រប់គ្រងរដ្ឋអំពីកិច្ចការពារប្រទេសនិងសន្តិសុខនៅក្នុងតំបន់។”

          ថ្លែងមតិសន្និដ្ឋានសន្និសីទ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើគ្រប់ តំបន់នៅក្នុងតំបន់​ពាយព្យត្រូវជំរុញខ្លាំការអភិវឌ្ឍន៍សេដ្ឋកិច្ច​ សង្គម ​និងធានាសន្តិសុខ  ការពារប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ