គណៈកម្មាធិការចាត់តាំងមជ្ឈឹមវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Nam

គណៈកម្មាធិការចាត់តាំងមជ្ឈឹមវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Nam - ảnh 1
លោក To Huy Rua ចូលរួូមដាំដើមឈើអនុស្សាវរីយ៍នៅតំបន់ស្ដូបវីរៈអ្នកម្ដាយវៀតណាម

(VOVworld) - នាព្រឹកថ្ងៃទី២២ ឧសភា សមាជិកការិយាល័យនយោបាយ លេខា មជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម
លោក To Huy Rua បានមានជំនួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃខេត្ត Quang
Nam ភាគកណ្ដាលវៀតណាម អំពីស្ថានភាពសេដ្ឋកិច្ចសង្គមនិងការងារមហាសន្និ
បាតបក្សគ្រប់ជាន់ថ្នាក់នៅតំបន់។នៅជំនួបនេះ ថ្នាក់ដឹកនាំខេត្ត Quang Nam បាន
ជូនដំណឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៥ ស្ថានភាពសេដ្ឋកិច្ចសង្គមនៅក្នុង
ខេត្តទទួលបានលទ្ធផលល្អលើវិស័យជាច្រើន។ស្ដីពីការងារបញ្ជាណែនាំមហាសន្និ
បាតបក្សថ្នាក់មូលដ្ឋាន អង្គការ មូលដ្ឋានបក្សភាគច្រើនសុទ្ធតែ មានការត្រៀមរៀប
ចំដ៏ហ្មត់ចត់។ថ្លែងមតិនៅទីនេះ លោក To Huy Rua បាន វាយតំលៃខ្ពស់ចំពោះការ
ងារត្រៀមរៀបចំមហាសន្និបាតបក្សថ្នាក់មូលដ្ឋាននៅ ខេត្ត Quang Nam ព្រមទាំង
ក្រើនរំលឹកអំពីភារកិច្ចសំខាន់ៗមួយចំនួនដែលត្រូវការ អនុវត្តដើម្បីការងាររៀបចំ
មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់នៅតំបន់ប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ