គណៈកម្មាធិការចាត់តាំងមជ្ឈឹមអនុវត្តភារកិច្ចឆ្នាំ២០១៦

គណៈកម្មាធិការចាត់តាំងមជ្ឈឹមអនុវត្តភារកិច្ចឆ្នាំ២០១៦ - ảnh 1
លោក To Huy Rua ថ្លែងមតិក្នុងសន្និសីទ


(VOVworld)-ភារកិច្ចស្នូលមួយក្នុងចំណោមភារកិច្ចសំខាន់ៗរបស់គណៈកម្មាធិ ការចាត់តាំងមជ្ឈឹមគឺសកម្ម ម្ចាស់ការអនុវត្តនិងសម្រេចនូវភារកិច្ចបំរើមហាសន្និ បាតលើកទី១២របស់បក្សកុម្មុយបនិស្តវៀតណាម ព្រមទាំងកសាងកម្មវិធីមេនៃ គណៈកម្មាធិការមជ្ឈឹមនីតិកាលទី១២ស្តីពីការងារកសាងបក្ស។ នេះជាព័ត៌មាន ដែលបានដាក់ចេញនៅក្នុងសន្និសិទអនុវត្តភារកិច្ចឆ្នាំ២០១៦ ដោយគណៈកម្មា ធិការចាត់តាំងមជ្ឈឹមរៀបចំឡើងនាព្រឹកថ្ងៃទី១៨មករានៅទីក្រុងហាណូយ។

        នៅក្នុងសន្និសិទនេះ លោក To Huy Rua ប្រធានគណៈកម្មាធិការចាត់តាំង មជ្ឈឹមបានសង្កត់ធ្ងន់ថា ប្រទេសជាតិកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ ដោយទ្រង់ទ្រាយធំជាងពីមួយថ្ងៃទៅមួយថ្ងៃនិងធ្វើសមាហរណកម្មអន្តរជាតិ កាន់
តែស៊ីជម្រៅ។ ដោយហេតុនេះ គោលដៅដែលបានដាក់ចេញគឺបក្ខជនម្នាក់ៗនៃ គណៈកម្មាធិការចាត់តាំងមជ្ឈឹមត្រូវមានលក្ខណៈសម្បត្ដិនយោបាយយ៉ាងមុតមាំ
មានសីលធម៌ និងមានចំណេះវិជ្ជាទូលំទូលាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ