គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអេហ្ស៊ីបប្រកាសបេក្ខជនប្រធានាធិបតីជាផ្លូវការ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអេហ្ស៊ីបប្រកាសបេក្ខជនប្រធានាធិបតីជាផ្លូវការ - ảnh 1
បេក្ខជនប្រធានាធិបតីអេហ្ស៊ីបលោក Hamdeen Sabahi​ (m.baotintuc.vn)

        Vovworld-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីប
(PEC) នាថ្ងៃទី២៧មេសាបានប្រកាសអតីតមេបញ្ជាការកងទ័ពលោក Abdel Fattah
el-Sisi និងអ្នកនយោបាយឆ្វេងនិយមលោក Hamdeen Sabahi ជាបេក្ខជន​ជា​ផ្លូវការ
ចំនួន២រូបក្នុងការបោះឆ្នោតប្រធានាធិបតីដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦និង២៧
ឧសភាខាងមុខ។ អ្នកនាំពាក្យរបស់ PEC លោក Abdel Aziz Salman បានឲ្យដឹងថា
PEC បានផ្ដល់លិខិតអនុញ្ញាតឲ្យអង្គការចំនួន៨៥ក្នុងប្រទេសនិង​អន្តរជាតិបាន
ចូលរួមសង្កេតការដំណើរការបោះឆ្នោត។ ក្រៅពីនោះស្ថាប័ន​សារ​ព័ត៌មានក្នុង
ប្រទេសនិងអន្តរជាតិចំនួន៣៦រួមជាមួយកាណាល់ទូរទស្សន៍ផ្កាយ​រណបចំនួន
១៣បានផ្ដល់លិខិតអនុញ្ញាតជូនដំណឹង។ ​រយៈពេលចលនា​សំលេង​គាំទ្រនឹង
ចាប់ផ្ដើមពីថ្ងៃទី៣ឧសភាដល់ថ្ងៃទី២៣ឧសភា។

        ក្នុងព្រឹត្តិការណ៍ផ្សេងទៀត​សម្ព័ន្ធភាពជាតិគាំទ្រភាពស្របច្បាប់កំពុង​ទាមទារ​ស្ដារដំណែងឲ្យអតីតប្រធានាធិបតី Mohamed Morsi និងពហិការ​ការ​បោះឆ្នោត​ប្រធានាធិបតីនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ