គណៈកម្មាធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិចជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្ត Tra Vinh

គណៈកម្មាធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិចជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្ត Tra Vinh - ảnh 1
លោក Son Minh Thang អនុប្រធានគណៈកម្មាធិការទទួលបន្ទុកតំបន់ Nam Bo ខាងលិច
បានអញ្ជើញទៅសាកសួសុខទុក្ខជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្ត Tra Vinh (http://vov.vn/)

(VOV)_នាល្ងាចថ្ងៃទី ១១ មេសា គណៈប្រតិភូថ្នាក់ដឹកនាំនៃ គណៈកម្មាធិការ​ទទួល
បន្ទុកតំបន់ Nam Bo ខាងលិច ដែលដឹកនាំដោយលោក Son Minh Thang អនុប្រធាន
គណៈកម្មាធិការទទួលបន្ទុកតំបន់ Nam Bo ខាង​លិច បានអញ្ជើញទៅសាកសួសុខទុក្ខ
ជូនពរបុណ្យចូលឆ្នាំថ្មីនៅបណ្ដាវត្ត កម្មាភិបាល​ជើង​ចាស់ និងក្រុមគ្រួសារគោលនយោបាយ
ជនជាតិខ្មែរនៅខេត្ត Tra Vinh​។ គណៈប្រតិភូបានសួរសុខទុក្ខ ជីវភាពសេដ្ឋកិច្ច ហើយ​ជូន
​ពរ​បណ្ដាប​ដិវត្តន៍​ជើង​ចាស់ ពុទ្ធសាសនិកខ្មែរទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយក្ដីសប្បាយ
រីករាយសុខសាន្តត្រាន្ត និងសន្សំសំចៃ ។ ព្រមទាំងលើកទឹកចិត្តដល់បណ្ដាគ្រួសារគោល
នយោបាយខ្មែរ ជនរួមជាតិពុទ្ធសាសនិកខ្មែរបន្តសាមគ្គីភាព កសាងជីវភាពវប្បធម៌
និងរក្សា​សន្តិសុខ​នៅភូមិស្រុក ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍
​សេដ្ឋកិច្ច​សង្គមនៅខេត្ត ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ