គណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យវៀតណាមរៀបចំសន្និសីទបូកសរុបការងារ

នាព្រឹកថ្ងៃទី ១៦ កក្កដា នៅខេត្ត Bac Kan ភាគខាងជើងវៀតណាម គណៈកម្មាធិការ
ទទួលបន្ទុកតំបន់ពាយ័ព្យវៀតណាមបានរៀបចំសន្និសីទបូកសរុបការងារ ៦ ខែដើម
ឆ្នាំ ២០១២ និងការអនុវត្តភារៈកិច្ចស្នូល ៦ ខែចុងឆ្នាំ ២០១២។ ឧបនាយករដ្ឋមន្ត្រី
រដ្ឋាភិបាល Nguyen Xuan Phuc និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យ
វៀតណាមបានធ្វើជា អាធិបតីសន្និសីទនេះ។ ក្នុងរយៈពេល ៦ ខែកន្លងទៅ ស្ថានភាព
សេដ្ឋកិច្ចសង្គមនៅ បណ្ដាខេត្តព្រៃភ្នំភាគខាងជើងវៀតណាមមានកំរិតកំណើនចីរភាព
តទៅទៀត។ ផលិតផលសរុបក្នុងស្រុកនៃតំបន់ទាំងស្រុងទទួលបានជិត ៧.៣%។
វិស័យវប្បធម៌ សង្គម បន្តមានការផ្លាស់ប្តូរយ៉ាងសកម្ម ស្ថានភាពសន្តិសុខនយោបាយ
និងសណ្តាប់ធ្នាប់ សង្គមត្រូវបានធានា អធិបតាយ្យភាពព្រំដែនត្រូវបានការពាររឹងមាំ។
នៅសន្និសីទនេះ គណៈកម្មាធិការទទួលបន្ទុកតំបន់ពាយ័ព្យវៀតណាមបានប្រមូលផ្តុំ
ពិភាក្សារអំពីវិធនការជំនេះពុះពារលើបណ្ដាកំហិតនូវជំរុញការអភិវឌ្ឍន៍គមនាគម
ជនបទនៅតំបន់ព្រៃភ្នំភាគខាងជើងវៀតណាម ដាំ និងការពារព្រៃ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ