គណៈកម្មាធិការបញ្ជា៨៩៦ប្រមូលផ្ដុំពិនិត្យនិងសម្រួលបែបបទរដ្ឋបាល

គណៈកម្មាធិការបញ្ជា៨៩៦ប្រមូលផ្ដុំពិនិត្យនិងសម្រួលបែបបទរដ្ឋបាល - ảnh 1
គណៈកម្មាធិការបញ្ជា៨៩៦ប្រមូលផ្ដុំពិនិត្យនិងសម្រួលបែបបទរដ្ឋបាល (VOV)

        Vovworld-នារសៀលថ្ងៃទី២៧មករានៅទីស្ដីការរដ្ឋាភិបាល គណៈ​កម្មាធិការ​
បញ្ជាគំរោងការមេសម្រួលបែបបទរដ្ឋបាល​ដំណាក់កាល២០១៣-២០២០
(ដែលហៅកាត់ថាគណៈកម្មាធិការបញ្ជា៨៩៦) បាន​រៀបចំសន្និសីទ
អនុវត្តការងារឆ្នាំ២០១៥។ ​ថ្លែងមតិបញ្ជានៅសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីលោក
Nguyen Xuan Phuc បានស្នើរក្នុងឆ្នាំ២០១៥គណៈ​កម្មាធិការ៨៩៦ប្រមូលផ្ដុំសុក្រិដ្ឋ
មូលដ្ឋានគតិយុតសំរាប់ដំណើរការមូលដ្ឋាន​ទន្នន័យជាតិស្ដីពីប្រជាជននិងផ្ដល់
លេខកំណត់ឈ្មោះបុគ្គល។ ឧបនាយក​រដ្ឋមន្ត្រីក៏សំណូមពរក្រសួងស្ថាប័ននានា
ប្រមូលផ្ដុំពិនិត្យសំណុំបែបបទរដ្ឋបាលដើម្បីនាដើមឆ្នាំ២០១៦ដាក់ជូនរដ្ឋាភិបាល
សេចក្តីសំរេចចិត្តស្ដីពី​ងាយស្រួលបនីយកម្មសំណុំបែបបទរដ្ឋបាលនិងលិខិតពលរដ្ឋ
ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ