គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ជាតំណាងឆ្នើមអំពីប្រាជ្ញានិងលក្ខណៈសម្បត្តិ

(VOVWORLD) - លោក Nguyen Van Dung បក្ខជនម្នាក់នៅសង្កាត់ Quyet Thang ទីក្រុង Son La ជឿជាក់ថា សមាជិកមជ្ឈឹមបក្សម្នាក់ៗដែលទើបតែបានជ្រើសតាំងនោះ ពិតជាអ្នកមានសីលធម៌ផងនិងទេពកោសល្យផង។
គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣ជាតំណាងឆ្នើមអំពីប្រាជ្ញានិងលក្ខណៈសម្បត្តិ - ảnh 1មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។ (រូបថត៖ dangcongsan.vn)

បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សបានប្រកាសលទ្ធផលនៃការបោះ ឆ្នោតជ្រើសតាំងគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣ តាមរយៈមធ្យោបាយផ្សព្វផ្សាយព័ត៌មានសាធារណៈនោះ កម្មាភិបាល បក្ខជននិងប្រជាជនជាជនជាតិភាគតិចនៅតំបន់ពាយ័ព្យបានសម្ដែងនូវជំនឿជឿជាក់ទៅលើជោគជ័យនៃមហាសន្និបាតលើកនេះ ហើយសង្ឃឹមថា តំណាងម្នាក់ៗនឹងពង្រីកការច្នៃប្រឌិត ហ៊ានគិតហ៊ានធ្វើ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីការអភិវឌ្ឍរបស់ប្រទេសជាតិនិងផលប្រយោជ៍របស់ប្រជាជាតិ។ លោក Nguyen Van Dung បក្ខជនម្នាក់នៅសង្កាត់ Quyet Thang ទីក្រុង Son La ជឿជាក់ថា សមាជិកមជ្ឈឹមបក្សម្នាក់ៗដែលទើបតែបានជ្រើសតាំងនោះ ពិតជាអ្នកមានសីលធម៌ផងនិងទេពកោសល្យផង។ លោកស្រី Nong Thi Ha ជនជាតិ Tay ម្នាក់នៅឃុំ Ta Phoi ទីក្រុង Lao Cai ជឿជាក់ថា គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលថ្មីនឹងបង្កើតឡើងជំហានលោតផ្លោះលើគ្រប់វិស័យ ចាប់ពីការអភិវឌ្ឍប្រភពធនធានមនុស្សមានគុណភាពខ្ពស់ ការច្នៃប្រឌិតខាងវិទ្យាសាស្ត្របច្ចេកទេស ជាពិសេសគឺមានការផ្លាស់ប្ដូរថ្មីជាច្រើនក្នុងការងារកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពសម្រាប់តំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំផងដែរ។

ក្នុងពេលជាមួយគ្នានោះ លោកស្រី Cu Bich Thuan នៅទីក្រុងហូជីមិញបានសម្ដែងនូវក្ដីសង្ឃឹមថា គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលថ្មី នឹងជាសមូហភាពមួយដែលមានប្រាជ្ញា លក្ខណៈសម្បត្តិនិងសមត្ថភាពគ្រប់គ្រាន់ដើម្បីដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ