គណះ​កម្មាធិការរដ្ឋសភា វៀតណាមនីតិកាលទី ១៣ ចេញ​សេចក្ដី​ជូនដំណឹង

(TTXVN)_នាថ្ងៃទី ១៨ តុលា នៅទីក្រុងហាណូយ កិច្ចប្រជុំ នៃគណះ​កម្មាធិការ រដ្ឋសភាវៀតណាម ​នីតិកាលទី១៣ត្រូវបានបិទ ​និងចេញ​សេចក្ដី​ជូនដំណឹង។ នៅ កិច្ចប្រជុំលើកនេះ គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់មតិអំពី របាយការណ៍ 
របស់រដ្ឋាភិបាលវៀតណាម ស្ដីពី៖ សភាពការណ៍ អនុវត្តផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច -សង្គម និងគំរោងថវិការដ្ឋ ឆ្នាំ ២០១២ ​ទិសដៅ ភារកិច្ច និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គម និងគំរោងថវិការដ្ឋ ​និងគំរោងចែកចាយថវិកាមជ្ឈឹម ឆ្នាំ ២០១៣។

          ស្ដីអំពី សភាពការណ៍អនុវត្តផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ឆ្នាំ​២០១២ និង ទិសដៅ ភារកិច្ច ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្នាំ ២០១៣ គណះកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភា បានឯកភាព ចំពោះផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ឆ្នាំ ២០១៣
 បង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា …។ល។ គណះកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភា  ក៏បានឯកភាព អំពីគំរោងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ផ្តល់មតិអំពី គំរោងច្បាប់ ចំនួន៣ ជូនរដ្ឋសភាអនុម័ត នៅសម័យប្រជុំលើកទី៤ រួមមាន៖​ច្បាប់រដ្ឋធានី​ច្បាប់សហករណ៍ (ធ្វើវិសោធនកម្ម) ច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែម​មាត្រាមួយចំនួន របស់ច្បាប់អគ្គីសនី…ជាដើម៕

គណះ​កម្មាធិការរដ្ឋសភា វៀតណាមនីតិកាលទី ១៣ ចេញ​សេចក្ដី​ជូនដំណឹង - ảnh 1
កិច្ចប្រជុំ នៃគណះ​កម្មាធិការ រដ្ឋសភាវៀតណាម ​(internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ