គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤បើកសម័យប្រជុំលើកទី២

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៤បើកសម័យប្រជុំលើកទី២ - ảnh 1
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងមតិក្នុងពិធីបើក

(VOVworld)-កិច្ចប្រជុំលើកទី២ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
នីតិកាលទី១៤ បានបើកនាព្រឹកថ្ងៃទី១៥សីហានៅទីក្រុងហាណូយ។ ក្នុងរយៈ
ពេល២ថ្ងៃគឺថ្ងៃទី១៥និងទី១៦ សីហា អង្គប្រជុំនឹងផ្តោតសំខាន់ពិភាគ្សាលើខ្លឹម
សារមួយចំនួន ដូចជាវាយតម្លៃនូវលទ្ធផល ដំបូងក្នុងការរៀបចំកិច្ចប្រជុំលើក
ទី១និងការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី២ រួម ទាំងផ្តល់មតិលើ
បញ្ហាសំខាន់ៗមួយចំនួនទៀត។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim
Ngan បានឲ្យដឹងថា៖

        “នៅក្នុងអង្គប្រជុំលើកនេះ នឹងផ្តោតសំខាន់លើបញ្ហាមួយចំនួន ទី១ គឺវាយ
តម្លៃ នូវលទ្ធផលនៃការត្រៀមរៀបចំឲ្យកិច្ចប្រជុំលើកទី១និងផ្តល់មតិសម្រាប់ការ
ត្រៀមរៀបចំឲ្យ កិច្ចប្រជុំលើកទី២ រដ្ឋសភាវៀតណាមនីតិកាលទី១៤។ ទីពីរគឺ
ផ្តល់មតិសម្រាប់ពង្រាងច្បាប់ ចំនួន២។​ទី៣គឺផ្តល់មតិលើរបាយការណ៍របស់រដ្ឋា
ភិបាលទាក់ទិនទៅនឹងការកែប្រែផែនការ ទុនវិនិយោគពីបរទេសឆ្នាំ២០១៦ជា
ដើម”។

        នាព្រឹកថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិទៅលើ
ពង្រាងច្បាប់ អងរក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ