គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបិទសម័យប្រជុំលើកទី ១៦

(VOVWORLD) - នារសៀលថ្ងៃទី១២ ខែតុលា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើការរៀបចំសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបិទសម័យប្រជុំលើកទី ១៦ - ảnh 1គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបិទសម័យប្រជុំលើកទី ១៦ (រូបថត៖ qdnd.vn)

នារសៀលថ្ងៃទី១២ ខែតុលា នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Vuong Dinh Hue គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបិទសម័យប្រជុំលើកទី១៦ បន្ទាប់ពីរយៈពេល៣ថ្ងៃធ្វើការ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបញ្ចប់ កម្មវិធីនៃសម័យប្រជុំលើកទី១៦ ដោយបានផ្ដល់ មតិយោបល់លើខ្លឹមសារដែលត្រូវដាក់ជូនរដ្ឋសភា ដើម្បីផ្តល់យោបល់ក្នុងសម័យប្រជុំលើកទី៤ និងពិចារណាលើបញ្ហាមួយចំនួនទៅតាមសមត្ថកិច្ចរបស់ខ្លួន។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យលោកអគ្គលេខាធិការរដ្ឋសភា សម្របសម្រួលជាមួយស្ថាប័ននានា ដើម្បីចេញសេចក្តីសន្និដ្ឋានឱ្យបានឆាប់ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធធ្វើការកែសម្រួលហើយ មានមូលដ្ឋានសម្រាប់ការអនុវត្ត។

មុននោះ នារសៀលថ្ងៃទី១២ ខែតុលា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើការរៀបចំសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥។ អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា លោក Bui Van Cuong បានឲ្យដឹងថា ពេលវេលាធ្វើការសរុបរបស់រដ្ឋសភាក្នុងសម័យប្រជុំលើកទី៤ គឺ ២១ថ្ងៃ ដោយបើកនៅថ្ងៃទី២០ ខែតុលា និងបិទនៅថ្ងៃទី១៥ ខែវិច្ឆិកា។ ក្នុងនោះ រដ្ឋសភានឹងបើកសម័យប្រជុំសួរដេញដោល-និងឆ្លើយសំនួរដេញដោលរយៈពេល ២,៥ ថ្ងៃ ចាប់ពីរសៀលថ្ងៃទី៣ វិច្ឆិកា ដល់ថ្ងៃទី៥ វិច្ឆិកា។ អគ្គលេខាបក្សលោក Nguyen Phu Trong គ្រោងនឹងអញ្ជើញចូលរួមសម័យសួរដេញដោល-និងឆ្លើយសំនួរដេញដោលនេះ។ មកដល់ពេលនេះ ការងារចាំបាច់ទាំងអស់ ដើម្បីត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី៤ រដ្ឋសភា នីតិកាលទី១៥ ត្រូវបានសម្រេចរួចរាល់សម្រាប់ថ្ងៃបើកទី២០ ខែតុលា។

ក្នុងសម័យប្រជុំនាព្រឹកថ្ងៃដដែល ក្នុងកម្មវិធីនៃសម័យប្រជុំលើកទី១៦ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើក្រមនិមិត្តរូបរដ្ឋសភាវៀតណាម។ អញ្ជើញថ្លែងមតិលើខ្លឹមសារនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា ការកសាងក្រមនិមិត្តរូប គឺជាជំហានឆ្ពោះទៅមុខក្នុងការផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍រដ្ឋសភា។ លោកប្រធានរដ្ឋសភាបានស្នើឲ្យលោកអគ្គលេខាធិការរដ្ឋសភា និងខុទ្ទកាល័យរដ្ឋសភា ធានានូវនីតិវិធីក្នុងការកសាងក្រមនិមិត្តរូប ធានានូវការទទួលខុសត្រូវដ៏តឹងរ៉ឹង ច្បាស់លាស់ តម្លាភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ