គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមធ្វើការឃ្លាំមើលអភិវឌ្ឍន៍ថាមពល

(VOVWORLD) - នាពេលកន្លងទៅ ក្រុមការងារឃ្លាំមើលនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើការសិក្សានៅខេត្ត Quang Nam, Quang Ngai, Son La, Gia Lai, Bac Lieu, Ba Ria - Vung Tau, Ca Mau និងទីក្រុងហូជីមិញ។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមធ្វើការឃ្លាំមើលអភិវឌ្ឍន៍ថាមពល - ảnh 1គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមធ្វើការឃ្លាំមើលអភិវឌ្ឍន៍ថាមពល

បន្តសម័យប្រជុំលើកទី២៧ នាព្រឹកថ្ងៃទី១២ ខែតុលា នៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានធ្វើការឃ្លាំមើលឯកទេស“ការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការអភិវឌ្ឍន៍ថាមពលដំណាក់កាល ២០១៦-២០២១”។ នាពេលកន្លងទៅ ក្រុមការងារឃ្លាំមើលនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើការសិក្សានៅខេត្ត Quang Nam, Quang Ngai, Son La, Gia Lai, Bac Lieu, Ba Ria - Vung Tau, Ca Mau និងទីក្រុងហូជីមិញ។  ប្រធានបទឃ្លាំមើលនេះសំដៅវាយតម្លៃយ៉ាងពេញលេញ សត្យានុម័ត និងទូលំទូលាយលើការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការអភិវឌ្ឍថាមពលនាពេលថ្មីៗនេះ ជាពិសេសគឺចាប់តាំងពីពេលដែលកការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តស្តីពីការតំរង់ទិសដ៏យុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលជាតិរបស់វៀតណាមដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ អាស្រ័យហេតុនេះ ការដំណោះស្រាយជាបន្ទាន់ និងយូរអង្វែងជាមូលដ្ឋាន ដើម្បីអនុវត្តន៍ឲ្យទាន់ពេលវេលារាល់ទស្សនៈ គោលការណ៍របស់បក្សស្ដីពីការអភិវឌ្ឍថាមពល។

នាពេលរសៀល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្ដល់មតិអំពីរបាយការណ៍ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីគោលនយោបាយសារពើពន្ធ រូបិយវត្ថុ ជួយឧបត្ថម្ភកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ